អភិបាលខេត្តពោធិ៍សាត់ បញ្ចេញអង្ករជាង៦០០តោន ក្នុងរយៈពេល៦ខែ ដើមឆ្នាំនេះ ដើម្បីចែកជូនប្រជាពលរដ្ឋដែលខ្វះខាត ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩

(ពោធិ៍សាត់)៖ រយៈពេល៦ខែ គិតចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបញ្ចេញអង្ករជាង៦០០តោន ដល់ស្រុកក្រុងទាំង៧ ទូទាំងខេត្ត ដើម្បីចែកជូនដល់ជនចាស់ជរាគ្មានទីពឹង គ្រួសារក្រីក្រ និងប្រជាពលរដ្ឋតាមមូលដ្ឋានរបស់ខ្លួន ដែលមានការខ្វះខាត ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩។

បើតាម លោក ឃុត ឧសភា នាយករដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា អង្ករទាំងអស់នោះ គឺទទួលបានមក តាមរយៈសប្បុរសជន សហគ្រាសនានា ទាំងក្នុង និងក្រៅខេត្ត ដែលបានជួយគាំទ្ររាល់សកម្មភាពមនុស្សធម៌នៅក្នុងខេត្ត ជាពិសេសក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩។

លោកនាយករដ្ឋបាលបន្តថា មិនត្រឹមតែអង្ករប៉ុណ្ណោះទេ គឺនៅមានគ្រឿងឧបភោគបរិភោគ និងសម្ភារៈបរិក្ខាជាច្រើនមុខទៀត ដែលសប្បុរសជន បានជួយជាបន្តបន្ទាប់ ក្នុងការឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះប្រជាពលរដ្ឋដែលខ្វះខាត។

លោកនាយករដ្ឋបាលបន្ថែមថា នេះគឺជាសិល្បៈនៃការចែករំលែក សម្រាប់អ្នកមានច្រើន ត្រូវចែកឱ្យអ្នកមានតិច, ហើយអ្នកមានតិច ត្រូវចែកឱ្យអ្នកដែលក្រីក្រខ្វះខាតជាងនេះបន្តទៀត ដើម្បីភាពសុខដុមរមនាក្នុងសង្គមតែមួយ គ្រួសារតែមួយ និងរស់នៅក្រោមដំបូលសុខសន្តិភាពតែមួយ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online