អស់បារម្ភទៀតហើយ!!! ស្បែកមុខជ្រីវជ្រួញនិងមិនភ្លឺ ថ្លា ដោយរូបមន្តទាំង ៤យ៉ាងងាយៗ
ការពិតណាស់មនុស្សស្រីងាយនឹងឆាប់ចាស់ ស្បែកមុខជ្រីវជ្រួញនិងមិនភ្លឺ ថ្លា ប៉ុន្តែមិនចាំបាច់គិតដល់ផលិតផលថែរក្សាសម្ផស្សផ្សេងៗទេ ព្រោះអ្នកអាចនឹងចំណាយលុយច្រើន ងាកមករករបស់ធម្មជាតិទាំងនេះវិញអស់លុយតិចហើយមិនខ្លាចមានប្រតិកម្មចំពោះស្បែកទៀត។
១. ផ្លែប៉េងប៉ោះ៖ ចំណាយពេលបិទមុខ ២០ នាទីជារៀងរាល់ជាមួយចំនិតប៉េងប៉ោះស្តើងៗ ស្បែកមុខអ្នកនឹងទន់រលោងហើយមានសំណើម។

២. ប្រទាលកន្ទុយក្រពើ៖ បិទមុខជាមួយសាច់ប្រទាល ធ្វើឱ្យស្បែករបស់អ្នកភ្លឺនិងមានសំណើម។

៣. ទឹកឃ្មុំ៖ ម៉ាស្សាលើមុខរយៈពេល ២០ នាទីជារៀងរាល់ថ្ងៃ រួចលាងចេញជាមួយទឹកក្តៅឧណ្ហៗ។ ទឹកឃ្មុំជួយកាត់បន្ថយស្នាមជ្រីវជ្រួញនៅលើមុខ។

៤. ស្ករស៖ ជាដំបូងលាងសម្អាតមុខចេញ តែមិនបាច់ជូតទឹកលើផ្ទៃមុខចេញទេ បន្ទាប់មកយកស្ករសមកម៉ាស្សាថ្នមៗលើមុខ។ វាជួយជម្រុះកោសិកាចាស់ៗ ព្រមទាំងធ្វើឱ្យស្បែកមុខទន់រលោង៕
By: Bonny From:http://www.iknowblog.info/