អស់បារម្មណ៍ទៀតហើយ ចំពោះបងប្អូនដែលចង់ធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ឫ…
អស់បារម្មណ៏ និង លែងស៊ីពេលទៀតហើយ ! ក្រសួងមហាផ្ទៃ ចេញប្រកាសផ្ទេរសមត្ថកិច្ចធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារត្រឹមនាយនគបាលប៉ុសរដ្ឋបាល ឃុំសង្កាត់ – ក្រសួងមហាផ្ទៃបញ្ជាក់ថាការប្រកាសនេះមានគោលដៅបង្កការងាយស្រួលនិងឆាប់រហ័ស លើការចុះបញ្ជីលើសៀវភៅស្នាក់នៅនិងបញ្ជីគ្រួសារជូនប្រជាជនដែលមានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ក្រសួងមហាផ្ទៃ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញប្រកាសមួយផ្ទេរសមត្ថកិច្ចពីអធិការនគរបាលក្រុង ស្រុក ខណ្ឌ ជូនទៅឱ្យនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងការពិនិត្យ សម្រេចផ្តល់សៀវភៅស្នាក់នៅ ទុតិយតាសៀវភៅស្នាក់នៅ លិខិតបញ្ជាក់ទីលំនៅ ការប្រែប្រួលនៃសមាជិកគ្រួសារ ការផ្លាស់ប្តូរទីលំនៅ និងរាល់ការកែតម្រូវទិន្នន័យក្នុងបញ្ជីស្នាក់នៅស្របតាមលិខិតបទដ្ឋាន គតិយុត្តកំណត់។ក្រសួងក៏បានផ្ទេរសមត្ថកិច្ចពីស្នងការនគរបាលរាជធានី ខេត្ត ជូនទៅអធិការនគរបាលក្រុង ស្រុក ខណ្ឌ ក្នុងការពិនិត្យ សម្រេចផ្តល់សៀវភៅគ្រួសារ ទុតិយតាសៀវភៅគ្រួសារ ការប្រែប្រួលនៃសមាជិកគ្រួសារ និងការកែ តម្រូវទិន្នន័យក្នុងបញ្ជីគ្រួសារស្របតាមលិខិតបទដ្ឋានគតិ។ការប្រកាសផ្ទេរនេះការទទួលខុសត្រឹមនាយប៉ុសរដ្ឋបាលមូលរដ្ឋាននេះ ត្រូវបានសាទរ ដោយប្រជាពលរដ្ឋ ។ប្រជាពលរដ្ឋម្នាក់នៅក្រុងបាត់ដំបងលោក ចាន់រ៉ា បាននិយាយថា លោកគាំទ្រចំពោះការសម្រេចពង្រួញនិតិវិធីខាងលើ វាផ្តល់សេវាដល់ពលរដ្ឋបានលឿន ព្រោះកន្លងមកលោកធ្លាប់ធ្វើសៀវភៅស្នាក់នៅនេះ ស៊ីពេលយូរណាស់ទំរាំបាន ហើយ អស់លុយខ្លះទៀត ដើម្បីសុំអោយលឿន៕




ដោយ: Bonny ប្រភពពី: Battambang92.70FM