អស់រលីងគ្មានសល់៥០០០ដុល្លារបាត់ឈឹង
ត្តកណ្តាល ៖ តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា មានករណីលួចគាស់ទូដែកទៀតហើយបានកើតឡើង កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ២និង២០នាទី នៅក្នុងរោងចក្រកាត់ដេរប្រេស្ទីច ក្នុងភូមិជីម៉ូវ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ។

នាយកចាត់ការទូទៅរបស់រោងចក្រនេះឈ្មោះ Ko Cheng Shen ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន បច្ចុប្បន្នស្នាក់នៅក្នុងភូមិ ឃុំ ខាងលើ ។

តាមរបាយការណ៍ឲ្យដឹងថា ក្រុមចោរមានគ្នា៣នាក់ ភេទប្រុស និងបក្ខពួកផ្សេងទៀតមិនស្គាល់អត្តសញ្ញាណ ។ ចំពោះការបាត់បង់រួមមាន ខូចទូដែក១ បាត់ប្រាក់៥.០០០ដុល្លារ និងឯកសារកម្មករមួយចំនួន ។ ចំពោះវត្ថុតាងដែលសមត្ថកិច្ចចូលទៅពិនិត្យមានបំណែកទូដែក២ ខ្នេីយ២ ក្រដាសពុម្ព១ដុំ តុតូចមានថត និងម៉ាសុីនស្គែនក្រយៅដៃ ។

រោងចក្រនេះ កាលពីថ្ងៃទី២ ខែធ្នូកន្លងមក មានជនមិនស្គាល់អត្តសញ្ញាណ៣នាក់ចូលមកក្នុងអគាររោងចក្រ ហើយធ្វើសកម្មភាពគាស់ទូដែកលួចយកប្រាក់អស់៥.០០០ដុល្លារ ម្តងរួចមកហើយ ។

កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រខេត្ត និងកម្លាំងនគរបាលស្រុកនិងប៉ុស្តិ៍បានចុះធ្វើការពិនិត្យកន្លែងកើតហេតុនិងស្រាវជ្រាវរកមុខសញ្ញាសង្ស័យ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕












កែសម្រួលដោយ ៖ https://kohsantepheapdaily.com.kh/