អាងថាមិនអីទុកម៉ូតូចោលដោយមិនចាក់សោក​ត្រូវជនសង័្សយលួចយក​ តែត្រូវសមត្ថកិច្ចនគរ​បាល​បង្រ្កាបបានភ្លាមៗ​ស្រុកសង្កែ​


ខេត្តបាត់ដំបង: នៅថ្ងៃ​ អាទិត្យ​ ១៤រោចខែអាសាឍឆ្នាំជូតទោ​ស័កព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី​ ១៩​ ខែ​ កក្កដា​ឆ្នាំ​២០២០​ វេលា​ម៉ោង​ ១០និង០០នាទី​ អនវត្តជាប្រចាំនូវ​មតិដឹកនាំរបស់ឯកឧត្តម​ ឧត្តម​សេនី​យ៍ទោ​ អ៊ុច​សុខុន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់​ដំបង​ ក៏ដូចយោបល់លោកវរសេនីយ៍ទោ​លឹម​ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបា​លព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ឯក​ ស៊ុន​ សុវណ្ណ​ អធិការន​គរបាលស្រុកសង្កែ​ បានជម្រុញដឹកនាំឃាត់​ខ្លួន​ភ្លាមៗក្នុងបទល្មេីសជាក់ស្តែងនូវជនសង័្សយ​ចំ​នួ​ន០១នាក់ឈ្មោះ​ សោម វាសនា ភេទប្រុស អា​យុ​៣៨ឆ្នាំមានទីលំនៅភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបងក្នុងពេលដែល​ក្នុងខ​ណ:ដែលជនសង័្សយរូបនេះកំពុងធ្វេីសកម្មភាព​លួចយកម៉ូតូមួយគ្រឿងជារបស់ជនរងគ្រោះឈ្នោះឆៃ រ៉ាន ភេទប្រុស អាយុ២៥ឆ្នាំមាន​ទី​លំ​នៅក្រុម២០ភូមិស្វាយស​ឃុំតាប៉ុន​ ស្រុកសង្កែ ខេត្តបាត់ដំបងដោយសារតែជនរងគ្រោះទុកម៉ូតូរបស់ខ្លួនចោលព្រោះអាងថាមិនអីនៅចំណុចភូមិ​បឹងទឹម ឃុំតាប៉ុន ស្រុសង្កែ ខេត្តបាត់ដំបង​ដោយ​មិនបានចាក់សោកម៉ូតូ។

-ម៉ូតូមួយគ្រឿងនេះម៉ាកហុងដាទ្រីម សេរីឆ្នាំ២​០​១៥ពណ៌ខ្មៅ មានស្លាក​ល​ខបាត់​ដំបង​-1AB_ 3551ដែល​មានលេខតួ-លេខម៉ាស៊ីន​ND 125 ME_ 9203270 ។
ជនសង័្សយនគរបាលស្រុកបានកសាងសំណុំ​រឿងបញ្ជូូនមកការិយាល័យជំនាញដេីម្បីចាត់ការ​បន្តតាមផ្លូវច្បាប់៕(រូបភាពនគរបាលស្រុកសង្កែ)