អាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទលលៃ ដែលមានសភាពទ្រុឌទ្រោមខ្លាំងដោយសារសំណង់មានអាយុកាលជាង១០០០ឆ្នាំហើយ 

ក្រុមអ្នកបច្ចេកទេសផ្នែកបុរាណវិទ្យាអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុល ថែទាំ ប្រាសាទលលៃ ដែលកំពុងមានសភាពទ្រុឌទ្រោមប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ដោយសារសម្ភារសំណង់ដែលមានអាយុកាលជាង១០០០ឆ្នាំមកហើយនោះ មានការបែកបាក់និងពុកផុយច្រើន។

ការងារសំខាន់ៗចំពោះមុខដែលកំពុងយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នរួមមាន ជួសជុលពង្រឹងរចនាសម្ពន្ធខ្លោងទ្ចារដែលធ្វើកំណាយឃើញនៅមុខប្រាសាទផ្នែកខាងកើត ជួសជុលពង្រឹងរចនាសម្ពន្ធជើងក្រោមរបស់តួប្រាសាទ និងចាប់ផ្តើមធ្វើកំណាយយកគំនរថ្មដែលបាក់លុបតួប្រាង្គនិរតីរបស់ប្រាសាទចេញ ដើម្បីត្រៀមធ្វើការជួសជុលនាពេលខាងមុខ។

ចំពោះការងារជួសជុលតាមបណ្តាចំណុចដែលមានហានិភ័យ និងការថែទាំប្រាសាទ អាជ្ញាធរជាតិអប្សរាបាននិងកំពុងអនុវត្តន៍ជាប្រចាំ មិនចំពោះតែប្រាសាទលលៃមួយនេះទេ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online