អាបុលចូកខ្សាច់ បើកថយក្រោយ កិនទៅលើក្មេងប្រុសម្នាក់ កំពុងអង្គុយលេងដីបណ្ដាលឱ្យបែកក្បាលស្លាប់
ក្រុងប៉ោយប៉ែត: នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ក្នុងបរិវេណផ្ទះលក់ គ្រឿងសំណង់ឥដ្ឋខ្សាច់ (លី ហេងឆាយ) តាមបណ្តោយផ្លូវស្តង់តាងួន ស្ថិតនៅក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីអាបុលចូកខ្សាច់ ម៉ាក Hitachi ពណ៌ស្លាទុំ (ពុំមានស្លាកលេខ) បើកថយក្រោយ កិនទៅលើក្មេងប្រុសម្នាក់ កំពុងអង្គុយលេងដី ឈ្មោះ លី អ៉ីងឡុង ភេទប្រុសអាយុ ៦ឆ្នាំ បណ្ដាលឱ្យបែកក្បាលស្លាប់តែម្ដង ។
ភ្លាមៗនោះ កំលាំងនគរបាលជំនាញ ក្រុងប៉ោយប៉ែត បានចុះត្រួតពិនិត្យកន្លែងកើតហេតុផងដែរ ។ ចំណែកអ្នកបើកបរ ឈ្មោះ យ៉ត ភេទប្រុស អាយុប្រហែល២០ឆ្នាំ (រត់គេចខ្លួនបាត់) ។ តាមការសំណូមពររបស់អាណាព្យាបាលក្មេងរងគ្រោះ ដោយសារអ្នកបើកបរជាបុគ្គលិកបំរើការអោយគាត់យូរមកហើយ ម្យ៉ាងទៀតអ្នកបើកបរក៏គ្មានចេតនា ធ្វើទង្វើនេះមកលើក្រុមគ្រួសារគាត់ដែរ គាត់ថាជារឿងអចេតនា ហើយគាត់បានស្នើសុំ មិនប្ដឹងផ្ដល់ ឬ ចាប់ខ្លួនទៅលើអ្នកបើកបរនៅឡើយ ៕


