អាមេរិកប្រកាសអាសន្ន ក្រោយមានអ្នកស្លាប់៦នាក់ និងភ័យខ្លាច១៥០០នាក់ទៀត ឆ្លងវីរុសកូរ៉ូណា

យោងតាមសារព័ត៌មាន BBC បានឲ្យដឹងថា មនុស្សចំនួន៤នាក់ផ្សេងទៀតបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានការផ្ទុះឡើងនៃវីរុសកូរ៉ូណា នៅក្នុងរដ្ឋ Washington សហរដ្ឋអាមេរិក ធ្វើឲ្យចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសនេះកើនដល់ ៦នាក់ហើយ។

ជនរងគ្រោះទាំងអស់ខាងលើ គឺស្ថិតក្នុងចំណោមមនុស្សដំបូងគេ ដែលស្លាប់ដោយសារវីរុសកូរ៉ូណា នៅលើទឹកដីសហរដ្ឋអាមេរិក។ ជាមួយគ្នានេះ Washington ក៏បានប្រកាសអាសន្នផងដែរ កាលពីចុងសប្តាហ៍កន្លងទៅនេះ។

គួរឲ្យដឹងថា មកទល់ពេលនេះមានករណីឆ្លងវីរុសកូរ៉ូណាចំនួន ១៨ករណីមកហើយ នៅលើទឹកដីសហរដ្ឋអាមេរិក ខណៈគេកំពុងភ័យខ្លាចថានឹងរាលដាលរឹតតែខ្លាំងទៀត។ ក្រុមអ្នកស្រាវជ្រាវដែលបានសិក្សាលើ ករណីស្លាប់នៃជនរងគ្រោះ២នាក់ដំបូង នៅក្នុងរដ្ឋ Washington បានឲ្យដឹងថា វីរុសប្រហែលជាបានរីករាលដាលអស់រយៈពេលជាច្រើនសប្តាហ៍មកហើយនៅទីនោះ ហើយបង្ហើបថា មនុស្សរហូតដល់ ១ ៥០០នាក់ ប្រហែលបានឆ្លងវីរុសនេះ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖  http://news.sabay.com.kh/

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online