អាមេរិកពង្រាយនាវាចំបាំង និងយន្តហោះនៅក្បែរកោះតៃវ៉ាន់ ខណៈដែលលោកស្រីប្រធានសភាអាចនឹងទៅកាន់កោះតៃវ៉ាន់

ជប៉ុន៖ ដោយយោងតាមបណ្តាញផ្សព្វផ្សាយរបស់ជប៉ុនឯណោះបានរាយការណ៍ឱ្យដឹងនៅយប់នេះថា កងយោធាសហរដ្ឋអាម៉េរិកកំពុងតែរំកិលចូលទៅជិតដែនកោះតៃវ៉ាន់ហើយ ក្នុងនោះរាប់បញ្ចូលទំាងនាវាផ្ទុកយន្តហោះ យន្តហោះខ្នាតធំ។ យុទ្ធោបករណ៍សឹករបស់ទាហានអាមេរិកនេះបានរំកិលទៅកៀកជិតកោះតៃវ៉ាន់នៅមុនពេលដែលមានការលេចឮដំណឹងថាដែលបានផ្សាយថា លោកស្រីប្រធានសភាអាមេរិក ណាន់ ស៊ីប៉េឡូស៊ី (Nancy Pelosi) អាចនឹងអញ្ជើញបន្តទៅបំពេញទស្សនកិច្ចនៅឯកោះតៃវ៉ាន់។

កាលដំបូងឡើយ កងយោធាសហរដ្ឋអាមេរិកប្រឆំាងជំទាស់ទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់កោះតៃវ៉ាន់ ប៉ុន្តែឥឡូវនេះហាក់មានការប្រែប្រួលដែលគេអាចមើលឃើញថា ទំនងជាបង្កើតឱ្យមានតំបន់ទ្រនាប់សម្រាប់យន្តហោះដឹកលោកស្រីប្រធានសភា ក្នុងករណីដែលលោកស្រីសម្រេចចិត្តថាអាចនឹងទៅបំពេញទស្សនកិច្ចនៅលើដែនកោះប្រកបដោយភាពចម្រូងចម្រាសមួយនេះ។

ទោះបីជាបែបណាក៏ដោយ ភាគីចិនឯណោះបានប្រកាសកាលពីប៉ុន្មានម៉ោងមុននេះថា សភាពតានតឹងនឹងប្រុងជើងការណ៍នៅតែពន្លឿន ដូចខ្លួនធ្លាប់ព្រលយពាក្យថា កុំប្រឡែងលេងនឹងភ្លើងជាដើម ខណៈដែលគេមើលឃើញទៀតថា ដំណើរទស្សនកិច្ចរបស់លោកស្រីប្រធានសភាអាម៉េរិកហាក់បានក្លាយទៅជារបៀបវារៈដ៏រសើបបំផុតរវាងមហាអំណាចទំាងពីរពោលគឺ ចិន និងសហរដ្ឋអាម៉េរិកក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រហូតដល់មានការលើកជាសំណួរថា តើអាចនឹងមានសង្គ្រាមលោកលើកទី៣ទេ ប្រសិនបើមហាអំណាចទំាងពីរប្រឈមមុខដាក់គ្នា ហើយលេចចេញជារូបរាងឡើងមែននោះ? ចំពោះចម្លើយខាងលើ គ្មានណាដឹងច្បាស់ថា តើអាចឬមិនអាចនោះទេ? ព្រោះសភាពការណ៍មានការប្រែប្រួលជានិច្ច។

ដោយឡែកមានសេចក្តីរាយការណ៍មួយពីបណ្តាញផ្សព្វផ្សាយ(TVBS) ក៏បានលើកឡើងដែរថា លោកស្រីប្រធានសភាត្រូវគេរំពឹងថាអាចនឹងទៅដល់កោះតៃវ៉ាន់នៅល្ងាចថ្ងៃអង្គារស្អែកនេះ៕

ប្រភព៖ CNC/ Nikkei Asia/ TVBS/Others

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online