អាល់កុលក្លែងក្លាយមេតាណុលចំនួន​ ១៥៧ប៊ីដុង ស្មើនឹង​ ៤,៧១០លីត្រ ត្រូវបានមន្ត្រីជំនាញបង្ក្រាប​ និងធ្វេីការដកហូត

នៅថ្ងៃចន្ទ​ ៤រោច​ ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ មន្ត្រីជំនាញ​ សាខា ក.ប.ប. រាជធានីភំ្នពេញ បានចុះប្រតិបត្តិការ ត្រួតពិនិត្យជាក់ស្តែង នៅទីតាំងផ្ទះដែលមានស្តុកទុកលក់ និងចែកចាយអាល់កុលមួយកន្លែង ដែលមានទីតាំងស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​ ដេីម្បីធានាបាននូវការការពារផលប្រយោជន៍ប្រជាពលរដ្ឋ ក៏ដូចជាសុខភាពរបស់ប្រជាពលរដ្ឋផងដែរ។

ជាលទ្ធផលបានរកឃើញនូវអាល់កុលប្រភេទមេតាណុលចំនួន​ ១៥៧ប៊ីដុង ស្មើនឹង​ ៤,៧១០លីត្រ ត្រូវបានដកហូត និងបិទសៀលរក្សាទុកនៅទីតាំងផ្ទះខាងលើ​ ជាបណ្តោញអាសន្ន និងចាត់ការទៅតាមនីធីវិធីច្បាប់ផងដែរ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online