អាវុធហត្ថខេត្តស្វាយរៀងបញ្ជូនជនសង្ស័យ ០៧នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត! ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ស្វាយរៀង៖ ថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០ សមកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យចំនួន ០៧នាក់ និងវត្ថុតាងពាក់ព័ន្ធមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្តដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
សូមបញ្ជាក់ថា៖ កាលពីវេលាម៉ោង ០៨:៣០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ក្រោមបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាឱ្យកម្លាំងមន្ទីយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត និងកម្លាំងកងរាជអាវុធហត្ថស្រុកកំពង់រោទិ៍ ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានចុះបង្រ្កាបករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។