អាសូរណាស់កំពង់បរទេះមកផ្ទះ ស្រាប់តែអកុសល់ត្រូវបានរន្ទះបាញ់ ស្លាប់ មនុស្សម្នាក់ និងសត្វគោ៤ក្បាល

ខេត្តកំពង់ស្ពឺ: នាថ្ងៃអាទិត្យ ២កើត ខែអាសាឍ ឆ្នាំជូត​ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០

នៅវេលាម៉ោង ១៧.៣០នាទីល្ងាច មានករណីរន្ទះបាញ់នៅចំណុចខាងត្បូងភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ចំងាយពីភូមិប្រមាណជា ១០០០ ម៉ែត្រ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ដែលមានឈ្មោះ មាស ជ្រុន ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងងាប់គោចំនួន៤ក្បាល សម្បុរចំប៉ា ឈ្មោលទាំងអស់ ក្នុងខណៈជនរងគ្រោះកំពង់បរទេះគោមកផ្ទះវិញ។