អាស៊ាន​មានការតក់ស្លុត​ចំពោះការ​ប្រហារជីវិតសកម្មជនប្រជាធិបតេយ្យ៤នាក់នៅភូមា

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានៅថ្ងៃច័ន្ទ(២៥កក្កដា)បានអោយដឹងថា សមត្ថកិច្ចមីយ៉ាន់ម៉ា បានប្រហារជីវិតសកម្មជនប្រជាធិបតេយ្យ៤នាក់ដែលជាប់ចោទពីបទ ប្រពឹត្តិអំពើភេរវកកម្ម។ នេះជាការអនុវត្តន៍ទោសប្រហារជីវិតជាលើកទី១មិនធ្លាប់មានក្នុងរយៈពេលរាប់ទសវត្សន៍កន្លងមករបស់ប្រទេសតំបន់អាស៊ានមួយនេះ។ ករណីប្រហារជីវិត បាននាំអោយកើតមានការថ្កោលទោសនិងការខឹងសម្បារយ៉ាងខ្លាំង។

ទោសប្រហារជីវិតដែលបានសម្រេចក្នុងសវនាការបិទទ្វារនៅខែមករា និងខែមេសា ធ្វើឡើងក្រោមក្រោមដំណើរហេតុថា សកម្មជនប្រជាធិបតេយ្យទាំង៤នាក់ មានការជាប់ពាក់ព័ន្ធ នឹងការជួយជនសកម្មប្រយុទ្ធប្រឆាំងនឹង យោធាដែលដណ្តើមការកាន់អំណាចតាមរយៈរដ្ឋប្រហារយោធាកាលពីឆ្នាំមុននិងបានបង្ក្រាបបង្ហូរឈាមលើក្រុមប្រឆាំង។

រដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ាឬ(NUG) ជារដ្ឋបាលស្រមោល១ដែលរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ចាត់ទុកថាជាក្រុមក្រៅច្បាប់នោះ បានថ្កោលទោសចំពោះការប្រហារជីវិតសកម្មជនប្រជាធិបតេយ្យ និងបានអំពាវនាវអោយមានចំណាត់ការជាអន្តរជាតិប្រឆាំងនឹងរដ្ឋាភិបាលយោធា។

ក្នុងចំណោមអ្នកដែលប្រហារជីវិតទាំង៤នាក់មានសកម្មជនប្រជាធិបតេយ្យលេចធ្លោរ លោក Kyaw Min Yu ឬហៅក្រៅថា Jimmy អាយុ៥៣ឆ្នាំ, អតីតសមាជិកសភានិងតារាសិល្បៈ hip-hop លោក Phyo Zeya Thaw អាយុ៤១ឆ្នាំ ។ យោងសារព័ត៌មានមីយ៉ាន់ម៉ា Global New Light of Myanmar ។ ពួកគេទាំងពីរនាក់ ដែលជាសម្ព័ន្ធជិតស្និទ្ធិនិងអតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi បរាជ័យនៅក្នុងការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងទោសប្រហារជីវិតនៅខែមិថុនា។ មនុស្ស២នាក់ទៀតដែលប្រហារជីវិតមាន លោក Hla Myo Aung និងលោក Aung Thura Zaw៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online