សេចក្តីអំពាវនាវដល់ប្រជាពលរដ្ឋ​ សិស្សនិស្សិត​ ឬកម្មសិក្សាការីខ្មែរដែលសិក្សានៅប្រទេសជប៉ុនខ្យល់ព្យុះទីហ្វុងទី១០និងមកដល់នៅថ្ងៃទី៥ និងទី៦ ខែ​កញ្ញនេះ…

ខ្យល់ព្យុះទីហ្វុងទី១០ ដែលជាខ្យល់ព្យុះកម្រិតខ្លាំងក្នុងប្រវត្តិសាស្ត្រ នឹងបក់បោកលេីខេត្តOkinawa នៅថ្ងៃទី៥ និងទី៦ ខែ​កញ្ញា ឆ្នាំ២០២០ រួចបន្តមកតំបន់Kyushu និង Shikokuនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។ ព្យុះនេះមានល្បឿនខ្យល់បក់រហូតដល់៨៥ម៉ែត្រក្នុង១វិនាទី(ខ្លាំងជាងព្យុះកាលពីឆ្នាំ២០១៩ទៅទៀត) មានភ្លៀងធ្លាក់ខ្លាំង​ អាចមានការបាក់ដីនៅតាមជេីងភ្នំ​ និង តំបន់ឆ្នេរមានទឹករលកខ្ពស់។

ស្ថានទូតសូមអំពាវនាវដល់ប្រជាពលរដ្ឋ​ សិស្ស/និស្សិត​ ឬកម្មសិក្សាការីក្នុងតំបន់នេះមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការធ្វេីដំណេីរចេញពីផ្ទះបេីពុំចាំបាច់ និងសូមអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។ប្រសិនបើបងប្អូនមានព័ត៌មានអំពីប្រជាពលរដ្ឋ សិស្ស/និស្សិត ឬកម្មសិក្សាការីខ្មែរដែលរស់នៅក្នុងតំបន់នោះទទួលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយ:ហ្វេសប៊ូកផេករបស់ស្ថានទូត ឬទូរស័ព្ទលេខ08046899374, និង08034597889។