ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ក្នុងចំណោមបក្សពួក ០៣នាក់ ករណីអំពើឃាតកម្មគិតទុកជាមុន

កណ្តាល÷ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ២២ និង០០នាទី ចំណុចលើផ្លូវព្រែកកំពង់រទេះ ភូមិកំពង់រទេះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។ ជនរងគ្រោះ ឈ្មោះ ចិន្តា សុវណ្ណារិទ្ធិ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅស្ថានកើតហេតុខាងលើ។

ជនសង្ស័យចំនួន ០៣នាក់ (ឃាត់ខ្លួន ចំនួន០២នាក់ គេចខ្លួន ចំនួន០១នាក់)៖

១. ឈ្មោះ ផន សីហាក់ ហៅផៃ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅភូមិកំពង់រទេះ ឃុំ កោះចិន ស្រុកពញាឮ ខេត្តកណ្តាល (ត្រូវជាបងបង្កើត)ជនសង្ស័យគ្មានសារធាតុញៀនក្នុងទឹកនោម ។

២. ឈ្មោះ ផន សីហា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅភូមិអណ្តូងពោធិ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពងចាម (ត្រូវជាប្អូនបង្កើត)ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម(+)

៣. ឈ្មោះ ផន សីឡូត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅស្នាក់នៅផ្ទះបន្ទប់ជួល សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (ត្រូវជាប្អូនបង្កើតគេចខ្លួន)

វត្ថុតាងចាប់យក៖

១. កាំបិតកញ្ចែត ដងធ្វើពីឬស្សីផ្លែដែក ប្រវែង៥៥cm ចំនួន០១

២. ញញួរធ្វើពីឈើផ្លែដែក ប្រវែង ៣៤cm ម៉ែត្រ ចំនួន០១ (បាក់ជាពីរកំណាត់)

៣. នាឡិកាម៉ាក OTS ក្បាលនិងខ្សែពីដែកដាច់គន្លឹៈ ចំនួន០១

៤. ស្បែកជើងស៊កធ្វើពីជ័រ ពណ៍ខ្មៅ១ ជំហៀងខាងស្ដាំ

៥. បារី ម៉ាក Crown ចំនួន ០១កញ្ចប់

៦. ដែកកេះ ចំនួន ០១

សភាពនៃរឿងហេតុ÷ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៦ព្រឹក ឈ្មោះ ចន ចាន់ណយ ភេទស្រី អាយុ២២ឆ្នាំ ត្រូវជាកូនចុងរបស់ជនរងគ្រោះបានទៅរាយការណ៍ប្រាប់មេភូមិកំពង់រទេះ ថា៖ បានបាត់ឪពុកចុងរបស់ខ្លួនឈ្មោះ ចិន្តា សុវណ្ណារិទ្ធិ ពីផ្ទះកាលពីវេលាម៉ោង៣ទៀបភ្លឺ និងឃើញមានស្នាមឈាម នៅលើដីផ្លូវចុះកំពង់ទឹកក្បែរស្ពានកំពង់រទេះ បន្ទាប់មកលោកមេភូមិកំពង់រទេះបានទៅមើលនៅលើផ្លូវចុះកំពង់ទឹកព្រែកកំពុងរទេះ បានឃើញមានស្នាមឈាមច្រើ ភ្លាមនោះក៏រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍កោះចិន បន្ទាប់មកកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងផ្នែកជំនាញបានចុះមកកន្លែងកើតហេតុនិងបានឃើញមានជើងមនុស្សពុំស្គាល់អត្តសញ្ញាណស្លាប់នៅក្នុងទឹកព្រែកកប់និងកំផ្លោក ក៏រាយការណ៍ប្រាប់លោកអធិការ ។

ក្រោយមកកម្លាំងជំនាញ ការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រ បានសហការជាមួយ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ កម្លាំងជំនាញព្រហ្មទណ្ឌស្រុកពញាឮ កម្លាំងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ និងមានការចូលរួមពី ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ ធ្វើការពិនិត្យសាកសព យ៉ាងហ្មត់ចត់ពិនិត្យឃើញថា ៖

.សាកសព ស្លៀកខោយឺតជើងខ្លីចង្កេះកៅស៊ូ ពណ៍ប្រផេះ ពាក់អាវយឺតដៃខ្លីករមូល ពណ៍ខៀវ មានរូបសញ្ញា CBE

.ស្នាមរបួស បំពង់ករដាច់ពីខាងមុខដល់ឆ្អឹងកងករ ស្នាមខ្ទេចឆ្អឹងប្រវែង ១,៨cm x ៧cm

.ស្នាមរបួស លើចង្ការាងបញ្ឆិតជំរៅដល់ឆ្អឹង ប្រវែង ៦cm

.ស្នាមរបួស លើចង្ការាងកោងជំរៅដល់ឆ្អឹង ប្រវែង ៣cm

.ស្នាមរបួស លើក្រញ៉ចង្អុលដៃជំរៅដល់ឆ្អឹង ប្រវែង ៣cm

.ស្នាមរបួស លើឆ្អឹងដងកាំបិតពីខាងមុខ ប្រវែង ១៥cm x ១cm

.ស្នាមរបួស លើស្មាខាងឆ្វេងផ្នែកខាងក្រោយជំរៅដល់ឆ្អឹង ប្រវែង ១២cm x ២cm

.ស្នាមរបួស រយះចំជំហៀងខាងឆ្វេងពាក់កណ្តាលត្រចៀកជំរៅដល់ឆ្អឹង ពីឆ្អឹងថ្ពាល់គល់កន្ទុយភ្នែករហូតគុម្ពត្រចៀកផ្នែកខាងក្រោយ ប្រវែង ១៣cm x ១cm

.ស្នាមរបួស ផ្នែកជំហៀងលើក្បាលពីក្រោយខាងឆ្វេង ប្រវែង ២cm x ១cm

.មានបារីម៉ាកcrown ចំនួន០១កញ្ចប់ និងដែកកេះ ចំនួន០១ នៅក្នុងហ៊ៅប៉ៅខោខាងស្តាំ

.មានដបស្រាថ្នាំ ចំនួន០១ដប ក្បែកន្លែងកើតហេតុ។

សន្ឋិដ្ឋាន៖ សាកសពស្លាប់ដោយ អំពើឃាតកម្ម និងបានប្រគល់សាកសពជូនប្រពន្ធជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី ។

នៅពេលនោះកម្លាំងប៉ុស្តិ៍និងផ្នែកជំនាញស្រុកសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រម៉ែប្រមូលពត៌មាននៅជុំវិញកន្លែងកើតហេតុនិងធ្វើកំណត់ហេតុបំភ្លឺពីគ្រួសារជនរងគ្រោះ។

អនុវត្តតាមបញ្ជា ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល ដឹកនាំសម្របសម្រួល ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល ដោយមានការដឹកនាំផ្ទាល់ ពីលោក ស្នងការរង ផែនការងារព្រហ្មទណ្ឌកំរិតធ្ងន់ លោនាយការិយាល័យ និងមន្ត្រីជំនាញរបស់ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ។

នៅថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២១ កម្លាំងយើងបានឈានទៅដល់កំណត់ មុខសញ្ញាសង្ស័យចំនួន០១នាក់ ឈ្មោះ ផន សីហាក់ ហៅផៃ ភេទប្រុស មកសាកសួរ បានសារភាពថា៖

នៅថ្ងៃ ខែ ឆ្នាំវេលាម៉ោងកើតហេតុខាងលើខ្លួនរូបខ្លួននិងប្អូនប្រុសបង្កើតចំនួនពីរនាក់ខាងលើត បាននាំគ្នាទិញស្រាបៀ ចំនួនកន្លះកេស យកមកផឹកនៅក្នុងផ្ទះខ្លួន(ឈ្មោះផន សីហាក់) ពេលដែលកំពុងផឹកស្រាបៀអស់ម្នាក់ចំនួនពីរទៅបីកំប៉ុង ជួនពេលនោះជនសង្ស័យឈ្មោះ ផន សីហាបាននិយាយប្រាប់រូបខ្លួននិងជនសង្ស័យឈ្មោះផន សីឡូតថាអំមិញអាញ បានឃើញអាគ្រូធ្មប់(ជនរងគ្រោះឈ្មោះ ចិន្តា សុវណ្ណារិទ្ធិ) ដើរកាត់មុខផ្ទះទៅត្បូងបានមួយសន្ទុះជនសង្ស័យឈ្មោះផន សីហា ចេញទៅនោមខាងក្រៅផ្ទះ រួចក៏ត្រឡប់ចូលមកវិញបាននិយាយប្រាប់ថាះ.

អាធ្មប់វា កំពង់អង្គុយនៅលើផ្លូវមាត់ព្រែក! ភ្លាមនោះជនសង្ស័យឈ្មោះ ផន សីហា បានយកញញួរដងធ្វើពីឈើផ្លែដែក ចំនែកខ្លួនបានយកកាំបិតកញ្ចែតដងធ្វើពីឬស្សីប្រវែង ៥៥cm សំរាប់ហាន់ដើមចេក មកកាន់និងដៃ រីឯជនសង្ស័យឈ្មោះ ផន សីឡូត ពុំមានកាន់អ្វីនិងដៃទេមានពាក់នាឡិកា បន្ទាប់មកពួកខ្លួនបានដើរសំដៅទៅកន្លែងដែរជនរងគ្រោះកំពុងអង្គុយបែរមុខទៅទិសខាងលិច និងមានដបស្រាថ្នាំចំនួនកន្លះលីត្រនៅក្បែរខ្លួន ពេលទៅដល់ជនរងគ្រោះឈ្មោះ ចិន្តា សុវណ្ណារិទ្ធិ បានសួរមកពួកខ្លួនទាំងបីនាក់ថា៖ ពួកឯងនាំគ្នាទៅណា? ក្នុងខណៈពេលនោះដែរ ជនសង្ស័យឈ្មោះ ផន សីហា បានយកញញួរដែលកាន់និងដៃស្រាប់នោះ វាយទៅលើជនរងគ្រោះ ចំនួន ០១ញញួរ ចំក្បាលបណ្តាលឲ្យជនរងគ្រោះឈ្មោះ ចិន្តា សុវណ្ណារិទ្ធិ ដួលសន្លប់ និងបាក់ដងញញួរជាពីរកំណាត់ នៅកន្លែងកើតហេតុ ឆ្លៀតពេលនោះ រូបខ្លួនបានយកកាំបិតកញ្ចែតដែលកាន់និងដៃស្រាប់នោះ កាប់ទៅលើជនរងគ្រោះបន្ថែមទៀត ចំត្រចៀកខាងឆ្វេង រួចហើយជនសង្ស័យឈ្មោះ ផន សីហា ក៏ក្រឆក់កាំបិតពីដៃរបស់ខ្លួន ទៅកាប់លើជនរងគ្រោះឈ្មោះ ចិន្តា សុវណ្ណារិទ្ធិ ចំខាងមុខ ភ្លាមនោះជនសង្ស័យឈ្មោះ ផន សីឡូត បានដណ្តើមកាំបិតពីដៃរបស់ជនសង្ស័យឈ្មោះ ផន សីហា មកកាន់វិញម្តង ភ្លាមនោះជនសង្ស័យឈ្មោះ ផន សីឡូត និងជនសង្ស័យឈ្មោះ ផន សីហា បាននាំគ្នា កាន់ជើងរបស់ជនរងគ្រោះម្នាក់ម្ខាង ទាញអូសជនរងគ្រោះទំលាក់ពីលើផ្លូវ ចុះមកក្បែរមាត់ព្រែករួចហើយជនសង្ស័យឈ្មោះ ផន សីឡូត បានយកកាំបិត កាប់ទៅលើជនរងគ្រោះ ចំករខាងមុខបន្ថែមទៀត ក្នុងពេលនោះផងដែរ ជនសង្ស័យឈ្មោះ ផន សីហា បានចុះវែកកំផ្លោកក្នុងទឹកព្រែក រួចក៏នាំគ្នាអូសជនរងគ្រោះទំលាក់ក្នុងទឹកនិងបានយកកំផ្លោកប្រក់ពីលើ ក្រោយពីធ្វើសកម្មភាពរួច ខ្លួនបានយកកាំបិតកញ្ចែតពីដៃរបស់ជនសង្ស័យឈ្មោះ ផន សីឡូត គប់ចោលទៅក្នុងទឹកព្រែក ព្រមទាំងបានយកដបស្រារបស់ជនរងគ្រោះគប់ចោលក្នុងព្រែកនិងគប់ទូរស័ព្ទដៃរបស់ជនរងគ្រោះចោលទីក្នុងទឺកស្រះ បន្ទាប់មកខ្លួនបានទៅដេកជាមួយប្រពន្ធនៅផ្ទះរបស់ខ្លួន ចំនែកជនសង្ស័យឈ្មោះ ផន សីហា បានទៅដេកនៅផ្ទះបងស្រីបង្កើតរបស់ខ្លួនឈ្មោះ ផន ស្រស់ រីឯជនសង្ស័យឈ្មោះ ផន សីឡូត បានជិះម៉ូតូជាមួយប្រពន្ធត្រឡប់ទៅផ្ទះរបស់ខ្លួននៅភ្នំពេញវិញ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យឈ្មោះ ផន សីហាក់ រួចមក កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងកម្លាំងផ្នែកជំនាញនគរបាលស្រុក បានសហការជាមួយកម្លាំប៉ុស្តិ៍នគរបាលរដ្ឋបាលក្រឡា ស្រុក កំពង់សៀម ខេត្ត កំពង់ចាម ក៏បាននាំខ្លួនជនសង្ស័យឈ្មោះ ផន សីហា ភេទប្រុស ដើម្បីសាកសួរហើយសារភាពថា ៖

រូបខ្លួនពិតជាបានធ្វើសកម្មភាពដូចចម្លើយរបស់បងប្រុសខ្លួនឈ្មោះ ផន សីហាក់ បានរៀបរាប់ខាងលើពិតមែន ។

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៤ និង ០០ នាទី ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើរួច កម្លាំងជំនាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលកោះចិន នាំខ្លួនជនសង្ស័យឈ្មោះ ផន សីហាក់ ឲ្យទៅចង្អុលបង្ហាញដើម្បីស្វែងរកវត្ថុតាងនៅកន្លែងកើតហេតុ និងបានរកឃើញកាំបិតកញ្ចែតដងធ្វើពីឬស្សីផ្លែដែក ប្រវែង៥៥cm ចំនួន០១ នៅទឹកក្នុងព្រែកក្បែរកន្លែងកើតហេតុចម្ងាយ១៥ម៉ែត្រ និងបានចាប់យកវត្ថុតាងខាងលើ រួចធ្វើការឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធី ៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online