អ៊ីតាលីបិទហាងលក់ ទំនិញទូទាំងប្រទេស ដើម្បីប្រយុទ្ធប្រឆាំង វីរុសផ្លូវដង្ហើមកូរ៉ូណា
តង់នៅក្រៅផ្ទះត្រូវបានដំឡើងសម្រាប់ស្កែនអ្នកជំងឺត្រូវគេសង្ស័យថាមានរោគសញ្ញាវីរុសកូរ៉ូណា។ រូបថត AFP
ក្រុងរ៉ូមៈ ប្រទេសអ៊ីតាលីកាលពីថ្ងៃពុធបានបិទហាងលក់ទំនិញទាំងអស់ លើកលែងតែឱសថស្ថាន និងហាងលក់ម្ហូបអាហារនៅក្នុងកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងមួយ ដើម្បីបញ្ឈប់ការឆ្លងរីករាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណា ប្រភេទថ្មីដែលបណ្តាលឲ្យមនុស្ស ៨២៧ នាក់ស្លាប់នៅក្នុងប្រទេសនេះត្រឹមតែរយៈពេល ២ សប្តាហ៍ប៉ុណ្ណោះ។
នាយករដ្ឋមន្ត្រីអ៊ីតាលីលោក ហ្គូសិបប៉េ ខុនទី បានប្រកាសអំពីរលកនៃការរឹតត្បិតចុងក្រោយបំផុតក្នុងការប្រកាសសោកនាដកម្មមួយចំពោះប្រទេស ដែលបានកើតឡើងជាមួយប្រទេសមានប្រជាជនចំនួន ៦០ លាននាក់បានប្រយុទ្ធប្រឆាំងវិបត្តិធំបំផុតជាបន្តបន្ទាប់នៅក្នុងប្រទេសនេះ។
លោក ហ្គូសេបប៉េ ខុនទី បាន ថ្លែងសុន្ទរកថារបស់លោកនៅពេលល្ងាចក្នុងរយៈពេល ៩ នាទីទៅកាន់ជនរួមជាតិអ៊ីតាលីថា៖ «អរគុណចំពោះប្រជាជនអ៊ីតាលីទាំងអស់ដែលបានធ្វើពលិកម្មគ្រប់បែប។ យើងកំពុងក្លាយទៅជាប្រទេសមួយដ៏អស្ចារ្យ»។
ប្រជាជនអ៊ីតាលីត្រូវបានគេមើលឃើញអំពីការរឹតត្បិតកាន់តែខ្លាំងឡើងបន្តិចម្តងៗនៅក្នុងការរៀបចំជីវិតរស់នៅប្រចាំថ្ងៃ។
ប្រធានមន្ទីរពេទ្យ Cardarelli នៅក្រុងណាប់ឡេស លោក ហ្គូសេបប៉េ ឡុនហ្គោ ឈរថតនៅក្នុងការិយាល័យ។ AFP
នៅក្នុងការចាត់វិធានការភ្លាមៗទៅលើការប្រមូលផ្តុំជាសាធារណៈ និងការធ្វើដំណើរជាមូលដ្ឋានមានភាពស្ងាត់ជ្រងំនៅតាមដងផ្លូវ ហើយបានបិទអ្វីគ្រប់យ៉ាងចាប់ពីព្រះវិហាររហូតដល់ភោជនីយដ្ឋាន។
ក្រុមអ្នកថតរូប AFP បានកត់សម្គាល់ទៅលើក្រុមបុគ្គលិកអនាម័យដែលក្នុងសម្លៀកបំពាក់នីឡុង និងស្រោមដៃកៅស៊ូបានបាញ់ទឹកអាល់កុល សម្លាប់មេរោគនៅទីលាន Saint Mark នៅក្នុងទីក្រុងហ្វ្លរិនជាមួយទឹកថ្នាំសម្លាប់មេរោគនៅតាមទុយោទឹក។
ព្រះវិហារធំៗមួយចំនួនបានសរសេរសេចក្តីជូនដំណឹងដោយដៃ ដើម្បីលុបចោលការប្រមូលផ្តុំទ្រង់ទ្រាយធំ ហើយហាងកាហ្វេខ្លះបានសុំទោស ចំពោះការបញ្ជាទិញរបស់ពួកគេសម្រាប់ការទទួលទានត្រូវបានលុបចោល។
លោក ម៉ូស្កូលវីត យីកាតឺរី ណា មានវ័យ ៣០ ឆ្នាំបានថ្លែង ខណៈបង្ហោះរូបថតតែ ១ សន្លឹកដោយតាមធម្មតាបានប្រញាប់ប្រញាល់ទៅកន្លែងវិមាន Trevi Fountain នៅកណ្តាលទីក្រុងរ៉ូម។
នាយករដ្ឋមន្ត្រីអ៊ីតាលីលោក ហ្គូសេបប៉េ ខុនទី បានថ្លែងថា ការបិទស្ទើរតែអ្វីៗគ្រប់យ៉ាងដែលបាននៅបើកនឹងដំណើរការរយៈពេលយ៉ាងតិច ២ សប្តាហ៍ទៀត។
ប្រជាជនអ៊ីតាលីនឹងបានអ្វីខ្លះសម្រាប់ទទួលទាននៅក្នុងអំឡុងពេលនេះតាមរបៀបណានោះមិនទាន់ដឹងច្បាស់ទេ។
លោក ហ្គូសេបប៉េ ខុនទី បានថ្លែងថា៖ «រាល់ហាងទាំងអស់នឹងត្រូវបានបិទ លើកលែងតែវាចាំបាច់តែប៉ុណ្ណោះ ដូចជា ឱសថស្ថាន និងហាងលក់ម្ហូបអាហារ»។
អ្នកធ្វើការនៅមន្ទីរពេទ្យត្រូវបានគេថតនៅច្រកទ្វារចូលនៃផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ Cardarell i។ AFP
«រង្គសាល តៀមស្រា ភោជនីយដ្ឋាន ហាងអ៊ុតសក់ និងអាហារដ្ឋានមួយចំនួនផ្សេងទៀតនឹងត្រូវបានបិទទាំងស្រុង និងសេវាដឹកដឹកជញ្ជូនត្រូវបានអនុញ្ញាត»។
លោកបានសង្កត់ធ្ងន់ថា៖ «មិនបាច់ប្រញាប់ប្រញាល់ទិញស្បៀងទុកនោះទេ»។
ការប្រកាសរបស់លោក ហ្គូសេបប៉េ ខុនទី បានធ្វើឡើងក្រោយពីរដ្ឋាភិបាលរបស់លោកបានសន្យាចំណាយថវិការហូតដល់ ២៨ ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងជំងឺមួយនេះដែលបានធ្វើឲ្យមន្ទីរពេទ្យមួយចំនួន និងសេដ្ឋកិច្ចស្ថិតនៅក្នុងសភាពតានតឹងកាន់តែខ្លាំងឡើង។
ទំហំនៃការជួយសង្គ្រោះនៅក្នុងទីក្រុងរ៉ូមគឺស្រដៀងគ្នាមួយទៅនឹងសហភាពអឺរ៉ុបបានប្រកាសសម្រាប់ប្លុក ២៧ ប្រទេសកាលពីថ្ងៃចន្ទកន្លងទៅ។
ក្រសួងសេដ្ឋកិច្ចអ៊ីតាលីគឺលោក រូប៊ឺតតូ ហ្គាល់ទីរី បានថ្លែងថា ថវិកាពាក់កណ្តាលនឹងត្រូវបានប្រើប្រាស់បន្ទាន់ និងពាក់កណ្តាលផ្សេងទៀត រក្សាទុកសម្រាប់វិបត្តិនេះ។
យោងតាមសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា WHO បានប្រកាសកាលពីថ្ងៃពុធថា វីរុសកូរ៉ូណាបានឆ្លងទៅមនុស្សជាង ១២៦-០០០ នាក់ និងមនុស្សជាង ៤៦០០ នាក់ស្លាប់នៅទូទាំងពិភពលោក៕
អត្ថបទ៖ https://www.postkhmer.com/