អ៊ីរ៉ុង់ថា យោធាអាមេរិក៨០នាក់ បានបាត់បង់ជីវិតតែអាមេរិកថា គ្មាន
អ៊ីរ៉ង់បានប្រកាសថា កងទ័ពអាមេរិកចំនួនជាង៨០នាក់ បានបាត់បង់ជីវិតដោយសារការបាញ់កាំជ្រួចរបស់ខ្លួន ។ ប៉ុន្តែប្រភពពីអាមេរិកវិញអះអាងថា មិនមានមនុស្សបាត់បង់ជីវិត ។ សារព័ត៌មានដេលីម៉េលរបស់អង់គ្លេសបានរាយការណ៍នៅថ្ងៃពុធនេះ ដោយដកស្រក់ប្រភពទូរទស្សន៍អ៊ីរ៉ង់ថា យ៉ាងហោចណាស់ ទាហានអាមេរិក៨០នាក់បានបាត់បង់ជីវិត ដោយសារកាំជ្រួចចំនួន១៥គ្រាប់ ដែលបាញ់ចេញពីទីក្រុងតេអេរ៉ង់ ។
គេបានដក់ស្រង់សម្តីយោធាអ៊ីរ៉ង់ដែលនិយាយថា មាន១០០គោលដៅផ្សេងទៀត នៅក្នុងតំបន់ដែលស្ថិតនៅក្នុងក្រសែភ្នែកនៃការវាយប្រហាររបស់អ៊ីរ៉ង់ បើសិនជា អាមេរិកហ៊ានសងសឹងវាយបកវិញនោះ ចំពោះការបាញ់កាំជ្រួចលើកនេះ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ប្រភពអាមេរិកវិញនោះបាននិយាយថាមិនមានជនជាតិអាមេរិកត្រូវបានបាត់បង់ជីវិតនោះទេ ។ ពួកគេបានរត់ទៅរកត្រង់សេ ដើម្បីសុវត្ថិភាព នៅពេលមានការបាញ់កាំជ្រួចដោយអ៊ីរ៉ង់ ៕
ប្រភព៖ https://kohsantepheapdaily.com.kh/