អ្នកជំនាញបង្ហាញថា មុនពេលការប្រកួតផ្លូវការឆ្នាំ២០២៣ ត្រូវធ្វើទីលានបណ្ដោះអាសន្ន

CAMSOC-ភ្នំពេញ៖ លោក ARASU អ្នកជំនាញផ្នែកសាងសង់ទីលានបានលើកឡើងថា មុនពេលការប្រកួតផ្លូវការមកដល់ឆ្នាំ២០២៣ ត្រូវធ្វើទីលានបណ្ដោះអាសន្ន ហើយធ្វើយ៉ាងណាត្រូវធ្វើឲ្យមានការសន្សំសំចៃខ្ពស់បំផុតមួយតាមដែលអាចធ្វើទៅបាន។

ការលើកឡើងនេះ គឺបានធ្វើឡើងនៅក្នុងកម្មវិធីសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២-២០២៣ និងសិក្ខាសាលាថ្នាក់ជាតិស្ដីពីអភិបាលកចិ្ចល្អ នៃការគ្រប់គ្រងព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣ កាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។

អ្នកជំនាញដដែលបានឲ្យដឹងថា ការសាងសង់សំណង់បណ្ដោះអាសន្នទាំងអស់ ត្រូវធ្វើយ៉ាងណារៀបចំឲ្យមានការសន្សំសំចៃ ដើម្បីអាចកាត់បន្ថយទំហំទឹកប្រាក់ក្នុងការចំណាយ។ ដោយសំណង់ដែលសាងសង់រួច នៅពេលដែលប្រកួតចប់ អាចយកទៅប្រើប្រាស់បានបន្តទៀត។ ទីលានបណ្ដោះអាសន្ននោះ ក៏អាចទុកប្រើប្រាស់យូរអង្វែងបើសិនទីលាននោះ ត្រូវការប្រកួតបន្តទៀត ឬកីឡាដែលចាំបាច់។

លោកសង្កត់ធ្ងន់ថា លក្ខណៈសន្សំសំចៃនោះ គឺសិក្សាលើសំណង់ណាដែលអាចរុះរើបាន ឬយកសម្ភារទៅធ្វើជាសម្ភារកីឡាអ្វីផ្សេងៗទៀតបាន។ ពេលវេលាកំណត់ក្នុងការចាប់ផ្ដើមធ្វើទីលាននេះ គឺចាប់ផ្ដើមពីខែកុម្ភៈ ដល់ខែមីនា ឆ្នាំ២០២២ ដោយនឹងចាប់ផ្ដើមធ្វើការជាមួយអ្នកដែលពាក់ព័ន្ធ និងសហព័ន្ធកីឡាជាតិ៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online