អ្នកតាតូចធំ បញ្ចេញក្បាច់ព្រឺព្រួច ផ្អើលផ្សារអូរឫស្សីព្រឹកនេះ [បណ្ដុំរូបភាព]
ពិធីហែអ្នកតា បានធ្វើឡើងនៅផ្សារអូរឫស្សី នាព្រឹកថ្ងៃទី៨ ខែកុម្ភៈនេះ ដោយមានការចូលរួមពីអ្នកតាតូចធំ ជាច្រើន។ អ្នកជាប់សែស្រឡាយចិនរាប់ពាន់នាក់ ដែលបានជឿលើពិធីនេះ បានប្រមូលផ្ដុំគ្នាមកមើល និងសុំយ័នដែលប្រឡាក់ឈាមអ្នកតា យកមកបិតមុខផ្ទះ ដែលមានជំនឿថាយ័ននោះអាចនាំមកនូវសេចក្ដីសុខ។
គេសង្កេតឃើញមនុស្សប្រុសដែលដើរតួជាអ្នកតា បានបញ្ចេញក្បាច់សាហាវៗព្រឺព្រួចជាច្រើន ដូចជាអារអណ្ដាត ចាក់ទម្លុះសាច់ជាដើម។
សូមបញ្ជាក់ថា ពិធីហែអ្នកតានៅភ្នំពេញ ច្រើនធ្វើនៅតំបន់ ៣សំខាន់ៗ គឺនៅអូរឫស្សី នៅច្បារអំពៅ និងនៅតំបន់ចាក់អង្រែជាដើម។ ពិធីនេះ ជាទំនៀមទម្លាប់ និងជំនឿរបស់ជនជាតិខ្មែរកាត់សែស្រឡាយចិន តាំងពីបុរាណកាលមកម្ល៉េះ ដែលកំណត់ធ្វើឡើងក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនប្រមាណ ១៥ ថ្ងៃ។
សូមទស្សនាទិដ្ឋភាពជាច្រើនសន្លឹក ដែលថតជូនប្រិយមិត្តដោយលោក យ៉ន សូវៀត អ្នកថតរូបវ័យក្មេងរបស់ Sabay ដូចខាងក្រោម៖


















អត្ថបទ៖ http://news.sabay.com.kh/