អ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ឡើងជែងខ្ជីខ្ជា ក្នុង ស្ថានភាពគ្រោះថ្នាក់ ជ្រុលទៅបុកជាមួយរថយន្តស្តារិចបង្ករឲ្យ..

ហេតុការណ៍នេះកើតឡើង នៅថ្ងៃទី ២៥ ខែ សីហា
ឆ្នាំ២០២០ វេលាម៉ោង ១២ និង១០ នាទី តាមផ្លូវជាតិ
លេខ ០៦ ចន្លោះគីឡូម៉ែត្រ លេខ ៩៥-៩៦ ចំណុចវាលសរសៃភូមិ សូយោង ឃុំ សូយោង ស្រុក តាំងគោក ខេត្តកំពង់ធំមានករណីគ្រោះថ្នាក់ចរាចរ រវាងរថយន្ត បុករថយន្តក្នុងទិសដៅច្រាស់ទិសគ្នាពីជេីងទៅត្បូងបណ្តាលឲ្យរបួសមនុស្ស ០៣ នាក់ (ស្រាល) ប្រុស ០២ នាក់÷
១-រថយន្តម៉ាកហ៊ីយ៉ាន់ដាយស្តារិច ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប2B.6706 (ទិសដៅពីជេីងទៅត្បូង)
បេីកបរដោយឈ្មោះ ម៉េត សុខេង ភេទ ប្រុសអាយុ ៤៥ ឆ្នាំ ភូមិជុបរំដេង ឃុំក ន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប (មុខរបររត់តាក់ស៊ី របួសរយះចង្អុលដៃឆ្វេង រយះក្បាលជង្គង់ឆ្វេង)។
-អ្នករួមដំណើរឈ្មោះ ឆាន់ ស្រីម៉ៅ ភេទស្រី អាយុ ៤១ ឆ្នាំ
នៅភូមិឃុំជាមួយគ្នា (ត្រូវជាប្រពន្ឋអ្នកបើកបរ)មុខរបរអាជីវករ របួសចុកទ្រូង រយះស្មងជើងស្តាំ។
-អ្នករួមដំណើរឈ្មោះ ម៉ុក អាត ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិដូនលៃ ឃុំ គរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម របួសឈឺភ្នែកគោលស្តាំ របកថ្ងាស់ឆ្វេង។
២-រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខកំពង់ចាម3A.7354 ដឹកស៊ីម៉ង (ទិសដៅពីត្បូងមកជើង)
បេីកបរមិនស្គាលអត្តសញ្ញាណរត់គេខ្លួនបាត់)។
វត្ថុតាង រថយន្តយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកតាំងគោក ៕