អ្នកប្រើប្រាស់កម្មវិធី Zoom ជាមួយកុំព្យូទ័រ Mac គួរតែធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់

Zoom បានធ្វើបច្ចុប្បន្នភាពកម្មវិធីសម្រាប់កុំព្យូទ័រ Mac ដើម្បីធ្វើការកែសម្រួលភាពចន្លោះប្រហោងដែលមាននៅក្នុងមុខងារអាប់ដេតដោយស្វ័យប្រវត្តិរបស់កម្មវិធី។ ភាពចន្លោះប្រហោងនេះអាចឱ្យជនខិលខូចចូលទៅធ្វើការផ្លាស់ប្ដូរកំណត់នៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់កុំព្យូទ័រ បើទោះបីជាពួកគេពុំមានសិទ្ធិគ្រប់គ្រាន់ចូលទៅក្នុងផ្នែកទាំងនោះ។

ភាពចន្លោះប្រហោងមាននៅក្នុងកម្មវិធី Zoom ពីជំនាន់ 5.7.3 ដល់ 5.11.3 សម្រាប់ macOS ហើយត្រូវបានកែសម្រួលនៅក្នុងកម្មវិធីជំនាន់ 5.11.5 ដែលបានដាក់ឱ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ។ ទោះបីជាភាពចន្លោះប្រហោងនេះតម្រូវឱ្យជនខិលខូចធ្វើការជ្រៀតចូលដោយប្រើកុំព្យូទ័ររបស់ជនរងគ្រោះក៏ដោយ ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់កុំព្យូទ័រ លោកអ្នកគួរតែធ្វើបច្ចុប្បន្នភាពកម្មវិធី Zoom ឱ្យបានឆាប់រហ័ស៕

ប្រភពព័ត៌មាន

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online