អ្នកលេងដៃត្រង់ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីគប់កញ្ចក់រថយន្ត ០២គ្រឿង

កំពង់ឆ្នាំង៖ កាលនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០០និង២០នាទី រំលងអាធ្រាត្រ មានករណីគប់កញ្ចក់រថយន្តចំនួន០២គ្រឿង រថយន្តដឹកអ្នកដំណើរវរៈប៑ុនថាំមួយគ្រឿង និងរថយន្តដឹកទំនិញ ធុនធំមួយគ្រឿង បណ្ដាលឱ្យបែកកញ្ចក់ខាងមុខ និងចំហៀង។

ក្រោយពីទទួលបានពត៌មាន និងទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច បានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំតាជេស ចុះស្រាវជ្រាវដល់ទីតាំងកន្លែងកើតហេតុ។

ជាលទ្ធផលនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង៩និង៣០នាទីព្រឹក បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ុម ឆានុន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង (ស្នាក់នៅក្នុងរោងប្រក់តង់ក្បែរផ្លូវជាតិលេខ៥ ចម្ងាយប្រហែល៤០ម៉ែត្រ ស្ថិតនៅភូមិបន្ទាយមាស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជនសង្ស័យមានសតិមិនប្រក្រតី)។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកដុំថ្មគប់ទៅលើរថយន្តទាំង២ខាងលើ ពិតប្រាកដមែន។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញ បានកសាងសំណុំរឿងតាមនីតិវិធី និងបញ្ជូនជនសង្ស័យទៅការិយាល័យជំនាញខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕