អ្នកសារព័ត៌មានប្រឆាំងសង្គ្រាមរុស្ស៊ីត្រូវបានផាកពិន័យជាថ្មីសម្រាប់ការតវ៉ា

អ្នកសារព័ត៌មានរុស្ស៊ីដែលបានតវ៉ាប្រឆាំង ការវាយលុករបស់ប្រទេសខ្លួនទៅលើប្រទេសអ៊ុយក្រែន ក្នុងពេលផ្សាយផ្ទាល់តាមទូរទស្សន៍កាលពីខែមីនា ត្រូវបានបង្គាប់ឱ្យបង់ប្រាក់ពិន័យមួយករណីផ្សេងទៀត។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា តុលាការនៅទីក្រុងមូស្គូបានពិន័យនាង Marina Ovsyannikova ចំនួន 50,000រូប្លិ៍ជាប្រាក់រុស្ស៊ី ឬប្រហែល 820ដុល្លារកាលពីថ្ងៃព្រហស្បតិ៍។ តុលាការបានសចេញសេចក្តីសម្រេចថា នាងបានបង្ខូចកិត្តិយសយោធារបស់រុស្ស៊ី ដោយការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដែលនិយាយថា អ្នកទាំងឡាយណាដែលទទួលខុសត្រូវចំពោះសង្គ្រាម នឹងឃើញខ្លួនឯងនៅកន្លែងកាត់ទោសចំពោះមុខតុលាការអន្តរជាតិ៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online