អ្នកស្លាប់កាន់តែកើន! ត្រឹមមួយថ្ងៃ កូរ៉ូណាវីរុស សម្លាប់មនុស្សឡើងដល់ ៩០នាក់នៅចិន
ចំនួនអ្នកស្លាប់ជាផ្លូវការពីការផ្ទុះឡើងនៃវីរុសកូរ៉ូណា បានកើនឡើងនៅថ្ងៃចន្ទនេះ ដល់ ៩១០ នាក់ហើយដោយរដ្ឋាភិបាលនិយាយថាការឆ្លងសរុបបានកើនឡើងដល់ ៤០ ៥៥៤នាក់។
/5e41095de611d_1581320520_medium.jpg)
យោងតាមគណៈកម្មការសុខាភិបាលរបស់ខេត្ត Hubei ឲ្យដឹងថា អ្នកស្លាប់បានកើនឡើងរហូតដល់ ៩១នាក់ក្នុងមួយថ្ងៃប៉ុណ្ណោះកាលពីថ្ងៃអាទិត្យ។ ចំណែកឯអ្នកឆ្លងជំងឺ មានចំនួន ២ ៦១៨ករណីបន្ថែមនៅភាគកណ្ដាលទីក្រុង Wuhan ដែលជាកន្លែងផ្ទុះវីរុសនេះឡើងកាលពីខែធ្នូកន្លងទៅ។ យោងតាមអ្នកជំនាញឲ្យដឹងថា បើគិតមកទល់ពេលនេះកូរ៉ូណាវីរុស បានសម្លាប់មនុស្សច្រើនជាងជំងឺរលាកផ្លូវដង្ហើម SARs ទៅទៀត។
អង្គការសុខភាពពិភពលោក WHO ឲ្យដឹងថា ជំងឺ SARs ផ្ទុះឡើងចន្លោះពីខែវិច្ឆិកា ឆ្នាំ ២០០២ និងខែកក្កដាឆ្នាំ ២០០៣ នៅក្នុងប្រទេសចិន ហើយរាលដាលទៅកាន់ ៣២ប្រទេសនិងតំបន់ផ្សេងទៀត ដែលបណ្ដាលឲ្យមនុស្ស ៨១៣នាក់ស្លាប់ទូទាំងពិភពលោក៕
/5e41095f3dcaa_1581320520_medium.jpg)
ប្រភព៖ Scmp ប្រែសម្រួល៖ http://news.sabay.com.kh/