ឥណ្ឌូនេស៊ី នឹងមានទីលានប្រណាំងម៉ូតូ MotoGP លើកោះ ទេសភាពកប់ពពក (វីដេអូ)

កាលពីប៉ុន្មានសប្តាហ៍មុន MotoGP បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គម បង្ហាញឲ្យឃើញនូវទិដ្ឋភាព 3D នៃទីលានប្រណាំងម៉ូតូ MotoGP ដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី។

ទីលាននេះមានឈ្មោះថា Mandalika ត្រូវបានសាងសង់លើកោះ Mandalika Island។ វាស្ថិតក្នុងផ្នែកមួយនៃកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច របស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ដោយត្រូវចំណាយសរុប ៣ពាន់លានដុល្លារ។

កោះ Mandalika Island

ទីលានប្រណាំងម៉ូតូ Mandalika មានប្រវែង ៤,៣២គីឡូម៉ែត្រ ហើយមានផ្លូវកែង ១៩កន្លែងខុសៗគ្នា។ វាមានកន្លែងអង្គុយសម្រាប់មនុស្សចំនួន ១៥០ ០០០នាក់ និងអាចឲ្យមនុស្សឈរទស្សនាការប្រកួតចំនួន ៥០ ០០០នាក់ផ្សេងទៀត។

MotoGP បានឲ្យដឹងថា ទីលានមួយនេះនឹងត្រូវប្រើក្នុងការប្រកួត MotoGP ឆ្នាំ២០២១៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Zing   ប្រែ​សម្រួល៖  http://news.sabay.com.kh/

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online