ឥលូវនេះរដ្ឋាភិបាល បានសម្រេចបើកច្រកព្រំដែនឲ្យជនជាតិវៀតណាមចេញចូលប្រទេសកម្ពុជាធម្មតាវិញហើយ….

ភ្នំពេញ៖ កម្ពុជាសម្រេចបើកព្រំដែនជាមួយវៀតណាម អនុញ្ញាតឱ្យពលរដ្ឋនៃប្រទេសនេះ ចូលនិងចេញពីប្រទេសកម្ពុជាដូចធម្មតាវិញ បន្ទាប់ពីផ្អាកការឆ្លងកាត់រយៈពេលជាង៣ខែកន្លងមកនេះ ដោយមូលហេតុការពារឆ្លងរាលដាលកូវីដ១៩។

យោងតាមលិខិត របស់ក្រសួងការបរទេសកម្ពុជាផ្ញើជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសងមហាផ្ទៃកាលពីចុងសប្តាហ៍​កន្លងទៅនេះ​បាន​ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនិរាករណ៍ សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងកាបរទេស ស្ដីពីការផ្អាកជាបណ្ដោះអាសន្ន ចំពោះការធ្វើដំណើរ ចូលប្រទេសកម្ពុជា ដោយពលរដ្ឋវៀត ណាម និងការធ្វើដំណើរ ចូលប្រទេសវៀតណាម ដោយពលរដ្ឋកម្ពុជាតាម ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។

លិខិត៖«អនុញ្ញាតឱ្យពលរដ្ឋវៀតណាម ចូល ចេញ ព្រះរាជាណាចក្រកម្ពុជា និងតម្រូវឱ្យពលរដ្ឋវៀតណាមទាំងនោះអនុវត្តតាមវិធានការសុខាភិបាល ដែលបានដាក់ចេញដោយគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩»។​

កាលពីថ្ងៃទី១៨ខែមីនាឆ្នាំ២០២០ កម្ពុជាបានប្រកាសផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែនកម្ពុជា ជាមួយវៀតណាម ដើម្បីការពារមេរោគកូវីដ១៩។ ពេលនោះកម្ពុជាក៏បានប្រតិកម្មបង្ហាញការមិនសប្បាយចិត្តចំពោះករណីវៀតណាម​ប្រកាសបិទព្រំដែន​មុន ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជា៕

ដូច្នេះចាប់ពីពេលនេះតទៅ ជាមួយវៀតណាម កម្ពុជានឹងអនុវត្តសេចក្ដីប្រកាសចុងក្រោយរបស់គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ដូចដែលបានអនុវត្ត កន្លងរួចមកហើយជាមួយប្រទេសដទៃទៀត ដោយ អនុញ្ញាតឲ្យពលរដ្ឋវៀតណាម ចូល-ចេញ កម្ពុជា និងតម្រូវឲ្យពលរដ្ឋវៀតណាម អស់ទាំងនោះ អនុវត្តតាមវិធានសុខាភិបាល ដែលបានដាក់ចេញដោយគណៈកម្មការអន្ដរក្រសួង ដើម្បី ប្រយុទ្ធប្រឆាំងនឹងជំងឺ កូវិដ-១៩។

ក្នុងនោះដែរ ពលរដ្ឋវៀតណាម ជាពិសេស អ្នកបច្ចេកទេស វិនិយោគិន និស្សិត និងពលរដ្ឋវៀតណាមផ្សេងៗទៀត អាចនឹង ទទួលបានទិដ្ឋាការផ្សេងៗ លើកលែងតែ «ទិដ្ឋាការទេសចរណ៍» ស្រមតាមអនុក្រឹត្យ ស្ដីពី បែបបទសម្រាប់អនុវត្តចំពោះការអនុញ្ញាតឲ្យជនបរទេសមិនមែនអន្ដោប្រវេសន្ដ ចូល-ចេញ និងស្នាក់អាស្រ័យនៅកម្ពុជា៕

ដោយ : Bonny