ឥលូវនេះរមនីយដ្ឋាន Green Farm បានដំឡើងឧបករណ៍ការពាររន្ទះដោយ…

មួយរយះចុងក្រោយនេះគេសង្កតឃើញតំបន់ទេសចរណ៏មួយចំនួនស្ថិតនៅក្នុងព្រះរាជាណាចកម្ពុជាក្រៅពីខេ្តត្តដែលមានទេសភាពស្អាតៗ ក្នុងនោះក៏មានខេត្តកំពង់ឆ្នាំងដែលជាខេ្តត្តដែលមានភាពទាក់ទាញនាពេលបច្ចុប្បន្នផងដែរ។ ខេត្តកំពង់ឆ្នាំង រមនីយដ្ឋាន Green Farm ពិតជាមានភាពទាក់ទាញយ៉ាងខ្លាំង សម្រាប់ភ្ញៀវទេសចរណ៏ដែលចូលចិត្តគយគុណមើលទេសភាពព្រៃភ្នំ ដើមឈើធម្មជាតិនិងសួនផ្ការដ៏ធំបំផុតនាពេលច្ចុប្បន្ននៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរផ្ទាល់។

មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង រួមជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកជំនាញពាក់ព័ន្ធ បានចុះដំឡើងឧបករណ៍ការពាររន្ទះបាញ់ នៅទីតាំងរមនីយដ្ឋាន Green Farm ស្ថិតក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុសខេត្ត កំពង់ឆ្នាំង។-ដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានចាត់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះរៀបចំដំឡើងឧបករណ៍ការពាររន្ទះបាញ់នៅតាមរមនីយដ្ឋានសំខាន់ៗក្នុងខេត្ត ជាក់ស្ដែងនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០នេះ ក្រុមការងារមន្ទីរទេសចរណ៍ខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកជំនាញពាក់ព័ន្ធ បានចុះដំឡើងឧបករណ៍ការពាររន្ទះបាញ់ នៅទីតាំងរមនីយដ្ឋាន Green Farm ស្ថិតក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស។ជំហានបន្ត គឺនឹងដំឡើងនៅតំបន់ទឹកធ្លាក់ស្រែអំពិល ទឹកធ្លាក់ថ្មក្រាល ទឹកធ្លាក់អន្លង់ស្លាយ និងទីតាំងមួយចំនួនទៀត។

By: Bonny From: ទទក(TVK)