ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត​ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក  

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច នៃក្រសួងការពារជាតិ ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន ដោយអនុក្រឹត្យរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តបតាមសំណើរបស់រដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣៕