ឪពុកចុងប្រេីហិង្សាដោយញញួរដែកទៅលេីកូនចុងបណ្តាលឱ្យរងរបួសធ្ងន់ដោយសារទំនាស់ពាក្យសំដីនៅស្រុកសំពៅលូន
នៅថ្ងៃ សៅរ៍ ២រោចខែផល្គុនឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ខែ មីនា ឆ្នាំ២០២២ វេលាម៉ោង០១ និង ២០ នាទី នៅចំណុចភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូនបានដឹកនាំកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព ធ្វើការស្រាវជ្រាវបង្ក្រាបករណីហិង្សាក្នុងគ្រួសារ ចំនួន ០១ ករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ឈ្មោះ ស៊ឹម ស្រួច ភេទប្រុស អាយុ ៣៥ ឆ្នាំ ភេទប្រុស មានទីលំនៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយនាំមកកាន់អធិការដ្ឋាននគរបាលស្រុក បន្ទាប់ពីទទួលបាននូវពាក្យបណ្តឹងរបស់គ្រួសារជនរងគ្រោះរួចមក ដោយក្នុងនោះបានដកហូតញញួរដែកចំនួន០១ជាវត្ថុតាងផង។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ២២ និង ០៥នាទី នៅចំណុចក្រុមទី១០ ភូមិអូស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបងជនសង័្សយដែលជាឪពុកចុងរូបនេះបានធ្វើសកម្មភាពយកញញួរដងដែក វាយទៅលើជនរងគ្រោះឈ្មោះ ហ៊ន ស្រីណា ភេទស្រី អាយុ ១៧ ឆ្នាំ (ដែលត្រូវជាកូនចុង) រស់នៅក្នុងផ្ទះជាមួយគ្នា បណ្ដាលឱ្យរងរបួសក្បាលពីខាងក្រោយ និង មុខចំហៀងខាងស្តាំ (របួសធ្ងន់ធ្ងរ)។
លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានបញ្ជាក់ថា មូលហេតុឈានដល់ករណីហិង្សាដោយប្រប្រាស់ញញួរដែកបែបនេះគឺឪពុកចុង បានស្តីបន្ទោសឱ្យជនរងគ្រោះជាកូនចុងនេះ ខណៈដែលគាត់ឃេីញ កូនស្រីទូរស័ព្ទទំនាក់ទនងជាមួយ(បុរស) ហេីយការហាមឃាត់ពីសំណាក់ឪពុកចុងនេះមិនត្រូវបានទទួលយកពីកូនចុងនោះទេ ដែលជាហេតុនាំទៅដល់កេីតទំនាស់ពាក្យសំដីដាក់គ្នា ហេីយឪពុកចុងបានប្រេីប្រាស់ញញួរដែកនេះវាយទៅលេីកូនចំនួន០៤ញញួរ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរត្រូវនាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងនគរបាលស្រុកកំពុងកសាងសំណរឿង បញ្ជូនមកការិយាល័យ ជំនាញចាត់ការបន្តតាមនីតិវិធី ច្បាប់៕