ឪពុកមាសាច់ថ្លៃរំលោភសេពសន្ថវៈលេីក្មួយស្រីជាអនីតិជនត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនអនុវត្តតាមផ្លូវច្បាប់

នៅថ្ងៃ​សុក្រ​១០រោច​ ខែ​ភទ្របទ ​ឆ្នាំឆ្លូវត្រីស័ក​ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី០១​ ខែតុលា ​ឆ្នាំ​២០២១​វេលាម៉ោ​ង៩និង២០នាទីអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ លោកវរសេនីយ៍ទោ​ សេង​ លុច​ អធិការនគរ​បា​លស្រុកថ្មគោល​បានដឹកនាំអនុវត្តធ្វេីការឃាត់ខ្លួនជនសង្ស័យឈ្មោះ ត.ថ ភេទប្រុសអាយុ ៤៣ឆ្នាំមានទីលំនៅភូមិ-ឃុំ​-ស្រុកថ្មគោល​ខេត្តបាត់​ដំ​បង ​បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកថ្ម គោល​​ ដើម្បីធ្វើការ​សាកសួរទាក់ទងនឹងករណីរំលោ​ភ​សេពសន្ថវៈលេីជនរងគ្រោះជាអនី​តិជនអាយុ១២ឆ្នាំ។

សូមជម្រាបជូនថា​ កាលពីថ្ងៃទី​២៨​ខែ​កញ្ញាឆ្នាំ២០​២១ វេលាម៉ោង២០​និង​០០នាទី នៅចំណុចមូល​ដ្ឋានខាងលេីជនសង័្សយរូបនេះបានធ្វេីសកម្មភា​ពរំលោភ​សេពសន្ថវៈទៅលេីក្មួយស្រីសាច់ថ្លៃរបស់ខ្លួនឈ្មោះ ម.រ​ អាយុ​១២ឆ្នាំ​ រស់នៅមូល​ដ្ឋានខាងលេី បានសម្រេច។

លុះដល់ថ្ងៃទី៣០ខែ​ កញ្ញា​ឆ្នាំ​២០២១​ ម្តាយរបស់ជនរងគ្រោះបានប្តឹងចូលមក​សមត្ថកិច្ចនគរបាលអំពីករណីនេះ​ ហេីយពេលបន្ទាប់សមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនរូបគាត់មកធ្វេីការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចរូបគាត់បានឆ្លេីយសារភាពថា​ ពិតជាបានប្រព្រឹត្តអំពេី​រំលោភសេពសន្ថវៈទៅលេីក្មួយស្រីជាអនី​តិជនកាលពីថ្ងៃទី២៨ខែ​កញ្ញា​ឆ្នាំ​២០២១​ប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន​ដើម្បីកសា​ង​សំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធី៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online