ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំគណៈប្រតិភូជិះកង់ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងឃុំកំពង់កុង និងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល

ខេត្តកណ្តាល : ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំគណៈប្រតិភូជិះកង់ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងឃុំកំពង់កុង និងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាលថ្ងៃអាទិត្យ ១២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូជិះកង់ចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងឃុំកំពង់កុង និងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ដើម្បីស្វែងយល់សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងអំឡុងពេលពិភពលោករួមទាំងកម្ពុជាផងដែរ កំពុងទទួលរងគ្រោះពីការរាតត្បាតនៃជំងឺកូវីដ១៩។ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋដែលកំពុងរង់ចាំទទួលស្វាគមន៍ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំបងប្អូនប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ចំពោះសុខភាពផ្ទាល់ខ្លួន និងការណែនាំរបស់ក្រសួងសុខាភិបាលទាក់ទងនឹងការរាតត្បាតនៃជំងឺកូវីដ១៩ ដោយហេតុថាជំងឺនេះជាជំងឺដ៏កាចសាហាវ និងអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានយ៉ាងឆាប់រហ័ស។ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បាននាំយកក្រមា ម៉ាស់ ទឹកអាកុល និងសាប៊ូលាងដៃ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៦០គ្រួសារ នៅភូមិទាំង២៤ ក្នុងឃុំកំពង់កុង និងឃុំលើកដែក ឋិតក្នុងស្រុកកោះធំ ដើម្បីចូលរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩៕

By: Bonny From: ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online