ឯកឧត្តម​ ប្រាក់​ សុខុន​ អបអរសាទរប្រទេសសិង្ហបុរីដែលបន្តនាំមុខគេជារដ្ឋាភិបាលទីក្រុងឆ្លាត ក្នុងចំណាត់ថ្នាក់កម្រិតសកល

ឯកឧត្តម​ ប្រាក់​ សុខុន​:​ ពិតជារីករាយដែលបានជួបជាមួយ ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា និងដើម្បីចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន។

ក្នុងអំឡុងពេលពីរឆ្នាំចុងក្រោយនេះ ជំងឺកូវីដ-១៩ បានបង្កការបង្អាក់រំខានដល់ជំនួបរបស់យើងម្តងហើយម្តងទៀត។ យ៉ាងណាមិញ យើងនៅតែបន្តសហការ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីរក្សាទំនាក់ទំនងល្អរវាងប្រទេសយើង និងពង្រីកកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនយើង។

ឯកឧត្តម​ ប្រាក់​ សុខុន​បានអបអរសាទរប្រទេសសិង្ហបុរីដែលបន្តនាំមុខគេជារដ្ឋាភិបាលទីក្រុងឆ្លាត ក្នុងចំណាត់ថ្នាក់កម្រិតសកល។ ហើយខ្ញុំសង្ឃឹមថា កត្តានេះក៏នឹងជំរុញឱ្យមានការជឿនលឿននៃហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងគំនិតផ្តួចផ្តើមឌីជីថលក្នុងប្រទេសជាសមាជិកអាស៊ានផងដែរ។

ឯកឧត្តម​ ប្រាក់​ សុខុន​សង្ឃឹមថា ឯកឧត្តមបណ្ឌិត និងគណៈប្រតិភូទាំងអស់ពេញចិត្តអាហារថ្ងៃត្រង់ដែលយើងបានរៀបចំជូន និងការស្នាក់នៅក្នុងរាជធានីភ្នំពេញរហូតដល់ពេលចប់បេសកកម្ម៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online