ឯកឧត្តម​ ប្រាក់​ សុខុន​ រីករាយដែលបានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម

ឯកឧត្តម​ ប្រាក់​ សុខុន​ :​ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ជាមួយ ឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសវៀតណាម។

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងកម្ពុជា-វៀតណាមបន្តរីកចម្រើន ទោះបីជាជួបបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោកមួយចំនួនក្តី។ កម្ពុជាទន្ទឹងរង់ចាំដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជានាពេលខាងមុខរបស់ ឯកឧត្តម ង្វៀន សួនហ៊្វុក ប្រធានរដ្ឋវៀតណាម ក្នុងឱកាសប្រារព្ធខួបលើកទី ៥៥ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងក៏ជាឆ្នាំមិត្តភាពកម្ពុជា-វៀតណាម៕