ឯកឧត្តម ផៃ ស៊ីផាន៖ ការផ្លាស់ប្តូរអភិបាលខេត្ត គឺដោយសារពួកគាត់មានស្នាដៃដឹកនាំ

(ភ្នំពេញ)៖ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលមានប្រសាសន៍ថា គ្រប់អភិបាលខេត្តទាំងអស់សុទ្ធតែមានអាណត្តិសម្រាប់ការដឹកនាំ។ ការផ្លាស់ប្តូរនេះ មិនមែនដោយសារតែអភិបាលខេត្តទាំងនោះមានកំហុសនោះទេ ពួកគាត់សុទ្ធតែមានស្នាដៃក្នុងការដឹកនាំ។

ឯកឧត្តម ផៃ ស៊ីផាន បន្តថា ការផ្លាស់ប្តូរនេះសុទ្ធតែបានឆ្លងកាត់ការវាយតម្លៃខ្ពស់ក្នុងការដឹកនាំរដ្ឋបាលខេត្ត និងការដឹកនាំនយោបាយសម្រាប់ភូមិសាស្ត្រខេត្តទាំងនោះ។

គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ទេរភារកិច្ច អភិបាលខេត្តចំនួន៧ និងតែងតាំងអភិបាលខេត្តចំនួន១រូប។ អភិបាលខេត្តទាំង ៧ ដែលត្រូវបានផ្ទេរតំណែងនោះ រួមមាន លោក ម៉ុម សារឿន ពីអភិបាលខេត្តស្ទឹងត្រែង ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ លោក ស្វាយ សំអ៊ាង ពីអភិបាលខេត្តមណ្ឌលគិរី ទៅជាអភិបាលខេត្តស្ទឹងត្រែង៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online