ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអញ្ជើញធ្វើជាវាគ្មិនក្នុងកម្មវិធី Cyber security 4.0

(ភ្នំពេញ) ដោយមានការអនុញ្ញាតិ្តរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃព្រហស្បត៍ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អញ្ជើញចូលរួមជាវាគ្មិន ក្នុងកម្មវិធី Cyber security 4.0 រៀបចំដោយ សភាពាណិជ្ជកម្មអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា (AnCham Cambodia) ប្រព្រឹត្តទៅនៅសណ្ឋាគារ Raffles Le Royal ដែលមានការចូលរួមពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យា ធនាគារ អ្នកជំនាញសន្តិសុខបច្ចេកវិទ្យា និងភាគីពាក់ព័ន្ធជាច្រើនទៀតមកពីវិស័យឯកជន។

ក្នុងកិច្ចពិភាក្សា ឯកឧត្តមប្រធាន បានសង្កត់ធ្ងន់អំពីសន្តិសុខបច្ចេកវិទ្យា ពិសេសការរីកចម្រើននៃបច្ចេកវិទ្យា ដែលអាចផ្តល់នូវការខូចខាតធ្ងន់ធ្ងរ ចំពោះអ្នកប្រើប្រាស់ និងស្ថាប័ននាៗដែលប្រើប្រាស់បច្ចេកវិទ្យាជាមធ្យោយបាយសម្រាប់បម្រើការ ប្រសិនបើមិនមានការយល់ដឹងអំពី និងយកចិត្តទុកដាក់ការរីកចម្រើននៃវិស័យនេះ ។

ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ បានជូនជាយោបល់ឱ្យសិក្សាស្វែងយល់អំពីបច្ចេកវិទ្យាក្នុងនាមជាអ្នកប្រើប្រាស់ ព្រោះបទល្មើសអាចផ្ដើមចេញមកពីអ្នកប្រើប្រាស់ខ្លួនឯង៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online