ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានសង្កត់ធ្ងន់ថាយានយន្តដែលកំពុងពាក់ផ្លាកលេខ ន.ប ដែលគ្មានច្បាប់អនុញ្ញាតិ ត្រូវដោះចេញជាបន្ទាន់ បើមិនដូច្នេះទេនឹងត្រូវចាត់វិធានការណ៍តាមច្បាប់

នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តមក៏បានចុះអញ្ជើញទៅត្រួតពិនិត្យមើលកាបិទឡូហ្គោសញ្ញានគរបាលជាតិ ( រាជសីហ៍ ) នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ក្នុងឱកាសនោះផងដែរឯកឧត្តមស្នងការបានធ្វើការណែនាំដល់បណ្តាអង្គភាព និង មន្ត្រីនគបាលទាំងអស់ដែលពាក់ព័ន្ធ និង មានបិទផ្លាកឡូហ្គោ ញ្ញានគរបាលជាតិ ( រាជសីហ៍ ) ដាច់ខាតត្រូវប្រើប្រាស់យានយន្តរបស់អង្គភាពឲ្យបានត្រឹមត្រូវ និងហាមដាច់ខាតការយកយានយន្តរបស់អង្គភាពទៅប្រើប្រាស់ជាលក្ខណ:ឯកជន រឺ បម្រើការឲ្យក្រុមគ្រួសារឡើយ ។









ដោយ : Bonny ប្រភពពី : ស្នងការនគរបាលរាជធានីភ្នំពេញ