ឱកូនមាសម្តាយ! ដាក់កម្រិតម្ដាយឲ្យរកលុយឲ្យខ្លួនចំនួន១៥០០ ដុល្លារ បើរកមិនបាននិងសម្លាប់ចោល…

កេីត​ហេតុ​ថ្ងៃ​ទី​ ២៥.០៨.២០២០​ វេលាម៉ោង ១៧:៣០នាទី ចំណុចក្នុងផ្ទះជនរងគ្រោះឈ្មោះ អ៊ុន អុល​ ភូមិ​ឈេីទាល​ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ជនរងគ្រោះ(ឪពុក​បង្កើត​) ឈ្មោះ អ៊ុន​ អុល​ ភេទ​ប្រុស​ អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិឈេីទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ជនសង្ស័យ​​(ឃាត់​ខ្លួន​)ត្រូវ​ជា​កូន​បង្កើតឈ្មោះ អុល មួយ​លាង​ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិឈេីទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។សំភារៈខូចខាត÷
១.ម៉ូតូចំនួន០១គ្រឿង
២.ទូរទស្សន៍ចំនួន០១គ្រឿង
៣.ឆ្នាំងចំនួន០១
៤.ចង្រ្កានហ្គាសចំនួន០១
៥.ចានបាយមួយចំនួន
វត្ថុតាងចាប់យកបាន÷
១.កាំបិតប៉័ងតោ ចំនួន០១
២.ម៉ូតូចំនួន ០១គ្រឿង
៣.ទូរទស្សន៍ចំនួន ០១គ្រឿង( មិនស្គាល់ម៉ាក)
៤.ចង្ក្រានហ្គាសចំនួន០១
៥.ចានឆ្នាំងមួយចំនួនទៀត(បែក)
កន្លង​មក​ជន​សង្ស័យ​ធ្លាប់​ប្រើ​ប្រាស់​គ្រឿង​ញៀន​ និងផឹកស្រាស្រវឹង ប្រេី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​វាយប្រពន្ធនិងម្ដាយបង្កើតរបស់ខ្លួន ហើយធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ចំនួន០២ឆ្នាំ កាលពីឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០១៩ ទើបដោះលែងឱ្យត្រឡប់មកមូលដ្ឋានវិញ។ ក្រោយចេញពីពន្ធនាគារ បានលែងលះគ្នាជាមួយប្រពន្ធ ហើយប្រពន្ធបានយកប្ដីថ្មីទៀត ចំណែកជនសង្ស័យបានមករស់នៅក្នុងបន្ទុក(ឪពុក​ម្ដាយ​) ប៉ុន្តែជនសង្ស័យមិនរាងចាល នៅតែបន្តប្រើប្រាស់គ្រឿងញៀន បានវាយធ្វើបាបឪពុកម្ដាយច្រើនលើកច្រើនសារ មូលហេតុសុំលុយឪពុកម្ដាយមិនបាន ហើយសមត្ថកិច្ចបានហៅមកធ្វើការអប់រំ និងធ្វើកិច្ចសន្យានៅប៉ុស្តិ៍ចំនួន០១លើក ។
លុះ​ដល់​ថ្ងៃ​ទី​២៥.០៨.២០២០​ វេលាម៉ោង១៦:០០នាទី ជនសង្ស័យបានផឹកស្រាជាមួយឈ្មោះ ឡុញ រហូតដល់ម៉ោង១៧:៣០នាទី ហើយជនសង្ស័យមានសភាពស្រវឹងស្រា បានឡូឡាជេរប្រមាថ និងដាក់កម្រិតម្ដាយឲ្យរកលុយឲ្យខ្លួនចំនួន១៥០០ ដុល្លារ បើរកមិនបាននិងសម្លាប់ចោល ម្ដាយបានឆ្លើយថា អញគ្មានលុយទេរកតែអង្ករច្រកឆ្នាំងគ្មាន ជនសង្ស័យខឹងបានធ្វើសកម្មភាពវាយកំទេចសំភារៈឲ្យខូចខាតដូចបានរៀបរាប់ខាងលើ ថែមទាំងយកជំពាមកៅស៊ូគំរាមរកបាញ់ម្ដាយថែមទៀត។ ក្រោយពីកើតហេតុរួចមក ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ បន្ទាប់មកនៅវេលាម៉ោង ១៧:៤០នាទី​ សមត្ថកិច្ចប៉ុស្តិ៍បានសហការជាមួយកម្លាំង​ប្រជាការពារ​ចុះដល់​កន្លែង​កើត​ហេតុ​ហើយ​បាន​ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនាំមកធ្វើការ​សាក​សួរ​នៅ​ប៉ុស្តិ៍​។
​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើអំពើហិង្សាក្នុងគ្រួសារ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះពិតប្រាកដមែន។
ចំពោះជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាល​ស្រុក​មុខ​កំពូល​។
​ ករណី​នេះកម្លាំងជំនាញ និងប៉ុស្តិ៍កំពុងកសាងសំណុំរឿងដេីម្បីបន្ត​ចាត់ការ​តាម​នីតិវិធី​។