២ប្រទេស ដែលមានក្លឹបទៅលេងនៅ UCL អត់ដែលខានសោះ
តាំងពី UEFA Champions League បង្កើតឡើងនៅឆ្នាំ១៩៩២ មក មានក្លឹបជាច្រើន មកពីប្រទេសផ្សេងៗគ្នាក្នុងទ្វីបអឺរ៉ុប ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ យ៉ាងណាមិញ មានតែមួយប្រទេសប៉ុណ្ណោះ ដែលមានក្លឹបលេងក្នុងព្រឹត្តិការណ៍ មិនដែលខានឡើយ ក្នុង ២ទសវត្សនេះ។
ប្រទេសនោះគឺ ប្រទេសអ៊ីតាលី និងប្រទេសបារាំងដែលមានក្លឹបបង្ហាញខ្លួន ក្នុង UEFA Champions League តាំងពីបើកឆាកមក។
នៅឆ្នាំដំបូងគឺ រដូវកាល ១៩៩២/៩៣ ក្លឹប AC Milan បានតំណាងប្រទេសអ៊ីតាលី ក្នុងព្រឹត្តិការណ៍ប្រចាំទ្វីបនេះ។ ចំណែកឯប្រទេសបារាំងវិញគឺ ក្លឹប Marseille។ នៅរដូវកាលនោះ ក្លឹបទាំងពីរបានប៉ះគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ ហើយ Marseille បានយកឈ្នះ Milan។
ចំណែកឯប្រទេសអេស្ប៉ាញវិញ មានក្លឹបលេងនៅក្របខ័ណ្ឌកំពូលអឺរ៉ុបចាប់ពីឆ្នាំ១៩៩៣មក (នៅឆ្នាំ១៩៩២ មានក្លឹបលេងនៅ Europa League)។ អង់គ្លេសវិញ ចូលរួមនៅឆ្នាំ១៩៩៤ ក្រោយពីរួចបម្រាមរបស់ UEFA៕
ប្រភព៖ UEFA ប្រែសម្រួល៖ news.sabay.com.kh