៣តិចនិកដ៏ឆ្លាតវៃក្នុងការចរចារទិញអចលនទ្រព្យ
បញ្ហាជាច្រើនដែលតែងតែកើតឡើង នៅពេលដែលលោកអ្នកចង់ទិញផ្ទះ គឺតែងមានភាពលំបាកក្នុងការចរចារជាមួយអ្នកលក់ ឬឈ្មួញកណ្ដាល ដោយសារលោកអ្នកមិនបានស្វែងយល់ពីតិចនិក នៃការទិញ អចលនទ្រព្យដោយជោគជ័យ។ តើលោកអ្នកគួរដឹងតិចនិកអ្វីខ្លះ ដើម្បីទិញផ្ទះសម្រាប់រស់នៅ ឬទិញសម្រាប់វិនិយោគបន្ត ជាមួយតម្លៃល្អ? ខាងក្រោមនេះ ជាតិចនិក ដកស្រង់ចេញពីទស្សនាវដ្ដីពាណិជ្ជកម្មកម្ពុជា ដែលលោកអ្នកអាចយកទៅប្រើបាន សម្រាប់ការចរចារទិញអចលនទ្រព្យ៖

- រកបញ្ហារបស់ផ្ទះឲ្យច្រើន យុទ្ធសាស្រ្ដ Donald Trump ត្រង់តិចនិក យើងបានដកស្រង់ពីគំនិតរបស់មហាសេដ្ឋីអចលនទ្រព្យ គឺលោក Donald Trump ដោយលោកបានពោលថា បើអ្នកចេះមើលបញ្ហារបស់អចលនទ្រព្យ នោះអ្នកនឹងរកឃើញនូវឱកាសជាច្រើន ដែលកើតពីបញ្ហាទាំងនោះ។ លោកបានលើកឡើងថា លោកតែងតែឲ្យក្រុមការងារលោកចុះទៅត្រួតពិនិត្យអចនលនទ្រព្យ ដែលលោកបម្រុងនឹងទិញ ដើម្បីឆ្កឹះរកបញ្ហា ដែលអាចមាន។ ទន្ទឹមនឹងបញ្ហាតូចដែលលោករកឃើញ ក៏មានតម្លៃរហូតដល់ទៅ ៥ម៉ឺនដុល្លារអាមេរិក ហើយលោកក៏យកបញ្ហាទាំងនោះ ដើម្បីតថ្លៃជាមួយម្ចាស់ផ្ទះ។
- ដកឃ្លាពីការទិញរង់ចាំមើលសភាពការណ៍ យុទ្ធសាស្រ្ដ Warren Buffet តិចនិចមួយនេះ ស្រដៀងទៅនឹងគំនិតមួយរបស់មហាសេដ្ឋីអាមេរិកគឺ លោក Warren Buffet ដែលលោកពោលថា ទិញនៅពេលគេចង់លក់ លក់នៅពេលដែលគេចង់ទិញ។ ដោយតិចនិកនេះ តម្រូវឲ្យលោកអ្នកស្វែងរកវិធីសាស្ត្រ ឬចរចា ដើម្បីទិញអចលនទ្រព្យ ធ្វើយ៉ាងណាឲ្យពេលវេលា នៃការបង់មានរយៈពេលយូរ ហើយអត្រាការប្រាក់ទាប។
- សុំនេះសុំនោះនេះ ជាយុទ្ធសាស្ត្រទី៣ ដែលលោកអ្នកអាចយកទៅប្រើបាន នៅពេលលោកអ្នកកំពុងចរចាទិញផ្ទះ។ តិចនិកទី៣នេះ មិនបានជួយបន្ទាបតម្លៃផ្ទះ ដែលគេដាក់លក់ ដោយផ្ទាល់នោះទេ តែអ្វីដែលជាចំនុចពិសេសនៃតិចនិកនេះ គឺវាបានជួយធ្វើឲ្យតម្លៃផ្ទះលក់នោះ ទាបជាងមុន ដោយអ្នកលក់មិនដឹងខ្លួន។
អត្ថបទដោយ: ពាណិជ្ជកម្ម កម្ពុជា