៣យ៉ាងនៃផលប៉ះពាល់ចំពោះស្ត្រីមានផ្ទៃពោះមិនគួរទទួលទានផ្លែទទឹមឡើយ

អ្នកណាខ្លះចូលចិត្តទទួលទានផ្លែទទឹម ? ទទឹម គឺជាផ្លែឈើមួយប្រភេទដែលមានរសជាតិផ្អែមឆ្ងាញ់ ហើយផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាព។ សូម្បីតែស្ត្រីមានផ្ទៃពោះ ក៏ត្រូវការខ្វះមិនបានដែរ ព្រោះវាអាចជួយការពារបញ្ហាកង្វះជាតិដែក និងបញ្ហាទល់លាមក យ៉ាងពូកែ។ ក៏ប៉ុន្តែក្នុងករណីមួយចំនួន ស្ត្រីមានផ្ទៃពោះមិនចេះតែទទួលទាននោះទេ ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ទារក ក្នុងផ្ទៃ។
១.គួរកំណត់ការទទួលទាន: ថ្វីបើទទឹម ជាផ្លែឈើធម្មជាតិក៏ពិតមែន ប៉ុន្តែអ្នកមានផ្ទៃពោះមិនអាចេះតែញ៉ាំផ្តេសផ្តាស់បាននោះទេ ព្រោះវាមានផ្ទុកកាឡូរីច្រើន ដែលបង្កគ្រោះថ្នាក់។
២.ជៀសវាងទទួលទានពេលជិតសម្រាល: ក្រៅពីកំណត់ការទទួលទានហើយ អ្នកក៏គួរតែមានការប្រុងប្រយ័ត្ននៅពេលជិតឆ្លងទន្លេរផងដែរ ព្រោះការទទួលទានទឹកទទឹម ក្នុងដំណាក់កាលនេះ អាចបណ្តោលឲ្យស្បូនកន្ត្រាក់ខ្លាំងៗ ធ្វើឲ្យទងសុករបូតចេញពីទារកបាន។
៣.ហាមទទួលទានពេលដែលប្រើថ្នាំ: ការប្រើប្រាស់ថ្នាំបំប៉នមួយចំនួនដូចជា ថ្នាំគ្រាប់ជាតិដែក និងកាល់ស្បូនក្នុងអំឡុងពេលមានផ្ទៃពោះ វាអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាព។ យកល្អ អ្នកគួរតែពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ឬជៀសវាងប្រសិនបើអ្នកប្រើថ្នាំទាំងនេះ សូម្បីតែថ្នាំបញ្ចុះសម្ពាធឈាមក៏ដោយ៕

By: Bonny