៣យ៉ាងសំខាន់បំផុត ដែលអ្នកត្រូវរៀន ដើម្បីអោយអ្នកក្លាយជាមនុស្សដែលខ្លាំងពីខាងក្នុង

ដើម្បីអោយអ្នកក្លាយជាមនុស្សដែលខ្លាំងពីខាងក្នុង ពោលគឺក្លាយជាមនុស្សក្លាហាន រឹងមាំ និងក្លៀវក្លា សកម្មក្នុងជិវិតរស់នៅ៖

ទីមួយ៖ អ្នកត្រូវរៀនពីច្បាប់ទូទៅ ពោលគឺច្បាប់មួយចំនួនដែលមានប្រយោជន៍ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីរស់នៅបានត្រឹមត្រូវ នឹងអាចការពារខ្លួនអ្នកពីកំហុសចេតនា ពោលគឺយល់ច្បាប់ នឹងគោរពប្រតិបត្តិច្បាប់បានដោយខ្ជាប់ខ្ជួន។
ការរៀនសូត្រពីច្បាប់នេះ យើងអាចរៀនច្បិចយកគោលៗមួយចំនួន មិនអាចលម្អិតទាំងអស់បានទេ ព្រោះយើងគ្រាន់តែរៀនដើម្បីការពារ នឹងគោរពច្បាប់ក្នុងជីវភាពដែលអ្នកពើបប្រទះប្រចាំថ្ងៃប៉ុណ្ណោះ។
ក្នុងករណីមួយចំនួន អ្នកចាំបាច់ទៀមទារការប្រឹក្សាយោបល់ជីអ្នកជំនាញផ្នែកច្បាប់។ឧ. ច្បាប់ចរាចរណ៍ ច្បាប់ភូមិបាល ច្បាប់អាជីវកម្មលក់-ទិញ…។

ទីពីរ៖ រៀនស្វែងយល់ពីបុព្វហេតុនៃជិវិត។ មកដល់ត្រង់នេះ យើងរាល់គ្នាត្រូវតែបកស្រាយប្រាប់ខ្លួនឯងថាអ្វីជាបុព្វហេតុក្នុងជិវិតរបស់អ្នក និងវិធីដើម្បីសម្រេចនូវបុព្វហេតុជិវិតនោះ។ ខ្ញុំអាចនិយាយយ៉ាងខ្លីថា បុព្វហេតុជិវិតជារបស់តែមួយគត់ដែលខ្ញុំត្រូវការ ហើយក៏ជារបស់តែម្យ៉ាងដែលខ្ញុំអាចប្រើជិវិតទាំងមូលទៅដូរយកមក ខ្ញុំអាចធ្វើរឿងដដែលៗរាល់ថ្ងៃ ដោយគ្មានសេចក្តីធុញទ្រាន់ និងហត់នឿយសោះឡើយ។
មនុស្សដែលរស់នៅដោយគ្មានបុព្វហេតុជិវិត ឬក៏មិនដឹងថាអ្វីជាបុព្វហេតុនៃជិវិតរបស់ពួកគេ រស់នៅដូចជាស្រាលខ្លួន រសេះរសោះ គ្មានសេចក្តីនឹងនរ គ្មានការអត់ធ្មត់ ប្រៀបដូចជាចករសាត់ក្នុងទឹកដូចច្នោះដែរ។
ខ្ញុំជឿជាក់ថានៅពេលដែលអ្នករស់នៅដោយមានបុព្វហេតុច្បាស់លាស់ អ្នកនិងយល់ថាខ្លូនអ្នកនឹងដូចជាដើមឈើធំមួយដើមអញ្ចឹង ជាជម្រករបស់ខ្លួនឯងផង និងជាម្លប់ឬទីអាស្រ័យរបស់មនុស្សជាច្រើនផងដែរ។

ទីបី៖ នោះគឺរៀនស្វែងយល់ពីហិរញ្ញវត្ថុ ពោលគឺរៀនពីការប្រើប្រាស់ និងចាត់ចែងលុយ។
ក្នុងការរស់នៅវាពិតជារឿងដ៏សំខាន់ណាស់ ដែលអ្នកត្រូវយល់ដឹង ការចាត់ចែងលុយ។ ជនជាតិជប៉ុនតែងនិយាយថា ការរកលុយមិនមែនជារឿងពិបាកនោះទេ អ្វីដែលពិបាក គឺការទុកដាក់ ថែរក្សា និងចាត់ចែងលុយ។
បើអ្នកមិនដឹងពីវិធីប្រើប្រាស់លុយនោះទេ លុយដែលអ្នករកបាននោះ នឹងមិននៅជាមួយអ្នកយូរនោះទេ វានឹងបាត់បង់ទៅវិញយ៉ាងឆាប់រហ័ស។ គោលសំខាន់ក្នុងការចាត់ចែងហិរញ្ញវត្ថុ គឺ រក សន្សំ និងវិនិយោគ។ ប្រសិនបើអ្នកយល់ដឹងពីគោលការណ៍ទាំងនេះ បានច្បាស់លាស់ នោះអ្នកអាចប្រើលុយរបស់អ្នកចំគោលដៅ និងរីកចម្រើន។

ប្រភព: អត្ថបទ