៩ ចំណុចពីរបៀបនៃការទទួលបានឱកាសការងារឆាប់រហ័សតាមរយះការសម្ភាសរបស់អ្នក

លោក​អ្នក​ប្រហែលជាធ្លាប់បានដឹងរួចមកហើយថា ការដាក់ពាក្យចូលបម្រើការងានៅក្នុងក្រុមហ៊ុន ឬ ស្ថាប័នណាវាគឺជារឿមួយដែរអ្នកត្រូវដឹងថា មុននិងអ្នកចង់ធ្វើការដាក់ពាក្យនៅកន្លែងក្រុមហ៊ុនរឺស្ថាប័ននោះប្រហែលជាអ្នកបានដឹងពីសមត្ថភាពរបស់ឯងរួចទៅហើយ ។ តែវាក៏មិនមែនជាការពិតទាំងស្រុងនោះដែរ ការដាក់ពាក្យ ដើម្បីទទួលបានការងានោះគឺត្រូវឆ្លងកាត់ពីការសម្ភាស ពីបណ្តាក្រុមហ៊ុន ឬ និយោជកផ្ទាល់តែម្តង ។​​ សម្រាប់អ្នកដែលមានសមត្ថភាពប្រហែលជាអ្នកគិតថាមុខដំណែងមួយនេះអ្នកត្រូវបានជឿរជាក់យ៉ាងច្បាស់ថាអ្នកនិងទទួលបានការងារនោះភ្លាពៗ ព្រោះនោះគឺជាអ្វីដែលអ្នកបានដឹងមុន ។

  • ការទទួលបានឪកាសការងារបានឆាប់រហ័សនោះតើអ្នកត្រូវត្រៀមនូវអ្វីខ្លះ ?

បៀបនៃការទទួលបានឱកាសឆាប់រហ័ស «ដោយដឹងពីអ្វីដែលអ្នកត្រូវត្រៀមសម្រាប់ថ្ងៃសម្ភាសការងារ»

១- សិក្សាពីព័ត៌មានក្រុមហ៊ុន : អ្នកត្រូវដឹងមុនថា តើក្រុមហ៊ុនដែលអ្នកចង់ចង់ចូលបម្រើការងារនោះគឺជាក្រុមហ៊ុនអ្វី គេធ្វើអ្វី ហើយពេលវេលាចាប់ពីពេល ដល់​ម៉ោងណា នោះអ្នកនិងដឹងគ្រប់យ៉ាង។ គេនិងគិតថាអ្នកកំពុងតែចាប់អារម្មណ៍លើក្រុមហ៊ុនរបស់គេរួចទៅហើយ​ នោះគឺជាអ្វីដែលនិយោជកចង់បានពីអ្នក ។

២- ហ្វឹកហ្វាត់ឲ្យបានល្អ : មុនពេលធ្វើការសម្ភាសអ្នកត្រូវត្រៀមនូវអ្វីគ្រប់យ៉ាង ជាពិសេសនោះគឺការនិយាយស្តី ការដើរ ការត្រៀមនូវសំនួរនិងចម្លើយដែលអ្នកត្រូវដឹងមុនពីការឆ្លើយរបស់អ្នកនោះ ។

៣- របៀបចំខ្លួនឲ្យបានសមរម្យ : អ្នកពិតជារួចមកហើយថាការរៀបចំខ្លួន ការស្លៀកពាក់នោះគឺជារឿងដែលអ្នកត្រូវដឹងផងដែរថា​ មនុស្សដែលនៅជុំវិញអ្នក នៅពេលដែលអ្នកស្លៀកពាក់នូវសម្លៀកបំពាក់ស្អាតនោះតម្លៃរបស់អ្នកក៏អាចនិងឋិតនៅពេលនោះផងដែរ។ មុនពេលដេលអ្នកទៅសម្ភាសអ្នកត្រូវត្រៀមនូវសម្លៀកបំពាក់បែប Professional (សមរម្យ) ជាលក្ខណះបែបការងារ ទាំងសក់ ទាំងការដើរ ត្រូវរៀបចំផងដែរ ។

៤- ទៅដល់ទាន់ពេលវេលា និងត្រៀមខ្លួនឲ្យរួចរាល់ : អ្នកបានដឹងហើយថាពេលវេលាគឺជាមាសប្រាក់ អ្នកមិនត្រូវអោយខាតពេលវេលានោះឡើយ អ្នកយ៉ាងតិចត្រូវទៅអោយដល់មុនពេលវេលាដែលគេត្រូវបានណាត់ជួបអ្នកមុន យ៉ាងហោចណាស់ ១០ ទៅ ១៥ នានី នេះក៏ជាការបង្ហាញពីអត្តចរិតរបស់អ្នកដូចគ្នា ។

៥- និយាយចេញមក បើមានអារម្មណ៍ថាភ័យ : អ្នកកុំគិតថាមានអារម្មណ៍ភិតភ័យអោយសោះ ការនិយាយរបស់អ្នកត្រូវតែជឿរជាក់លើខ្លួនឯង និង​ និយាយចេញមកលឺហើយច្បាស់ចេញពីការពិតរបស់អ្នក ។

៦- ត្រៀមខ្លួនសម្រាប់សំណួរទូទៅ : អ្នកបានដឹងខ្លះមុនហើយថា ក្រុមហ៊ុននោះធ្វើអ្វីហើយអ្នកនិងដាក់មុខដំណែងអ្វីនោះ អ្វីដែលអ្នកត្រៀមនូវសំនួរនិងចម្លើយដែលសម្រាប់អ្នកត្រូវឆ្លើយនោះ ។

៧- ត្រូវមានទំនុកចិត្ត (មិនហួសហេតុពេក) : អ្នកត្រូវជឿរជាក់លើខ្លួនឯង នូវពាក្យសម្តី ការនិយាយ ការឆ្លើយ ដោយមិនមានអំនួតលើខ្លួនឯង ដោយមិននិយាយនូវអ្វីដែលជាការពិតហើយមិនហួសហេតុ ដោយគ្មានការគិតទុកមុននោះ​ជាពិសេសនោះគឺការចចារសុំប្រាក់បៀវត្តន៍ដែលលើសពីសមត្ថភាពរបស់ខ្លួននោះ ។

៨- ប្រុងប្រយ័ត្ននឹងភាសាកាយវិកា : អ្នកត្រូវប្រុងប្រយ័ត្ននូវភាសារកាយវិការរបស់អ្នកនិងពេលនិយាយ ត្រូវសម្លឹងមើលភ្នែកដៃគូសន្ទនាជាមួយអ្នក នោះក៏ជាទំនុកចិត្តអ្នកនិងដៃគូរសន្ទនាផងដែរ ។

៩- ត្រៀមគ្រប់យ៉ាងរួចរាល់ : ដល់ពេលនេះអ្នកបានដឹងច្បាស់ហើយនិងត្រៀមរួចហើយថាអ្វីគ្រប់យ៉ាងគឺនៅក្នុងដៃររបស់អ្នកហើយអាចជឿរជាថាអ្នកនិងធ្វើបានគ្រប់យ៉ាងដែលអ្នកបានត្រៀមទុកមុននោះ។​ សូមសំណាងល្អនូវអ្វីដែលអ្នកប៉ងប្រាថ្នាចង់បាន ជូនពរសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ច ៕

By: Bonny