ក្នុងមួយថ្ងៃឃាត់ខ្លួនជនសង្ស័យ៥០នាក់
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍មន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យចំនួន៥០នាក់(ស្រី៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៩ករណីទូទាំងប្រទេសនៅថ្ងៃទី២០ ខែមករានេះ ។ ក្នុងចំណោមជនសង្ស័យទាំង៥០នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន២៦នាក់ និងប្រើប្រាស់២៤នាក់ ។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃ២០ ខែមករា រួមមាន មេតំហ្វេតាមីន(ice)២៤៧,៣ក្រាម និង៩កញ្ចប់តូច ។ លទ្ធផលខាងលើ១២អង្គភាពបានចូលរួមបង្ក្រាប ៖

នគរបាល : ១០អង្គភាព ១-មន្ទីរ៖ ជួញដូរ២ករណី ឃាត់៤នាក់ ប្រើប្រាស់១ករណី ឃាត់១នាក់ ចាប់យកថ្នាំញៀនប្រភេទ ice ១,៩១ក្រាម, ខេត្តបាត់ដំបង ៖ ប្រើប្រាស់១ករណី ឃាត់១នាក់, ខេត្តកំពង់ចាម ៖ ជួញដូរ ១ករណី ឃាត់៣នាក់ ប្រើប្រាស់១ករណី ឃាត់១៦នាក់ និងអនុវត្តន៍ដីកា១ ចាប់១នាក់ ចាប់យកថ្នាំញៀនប្រភេទ ice ២៣៨,០១ក្រាម, ខេត្តកំពង់ឆ្នាំង ៖ ជួញដូរ ១ករណី ឃាត់ ១នាក់, ខេត្តកំពត ៖ ជួញដូរ ១ករណី ឃាត់២នាក់ ចាប់យកថ្នាំញៀនប្រភេទ ice ២,១៩ក្រាម, ខេត្តពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកថ្នាំញៀនប្រភេទ ice ៣,៩៩ក្រាម ខេត្តសៀមរាប៖ អនុវត្តន៍ដីកា១ ចាប់១នាក់, រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់២នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់ ចាប់យកice ១កញ្ចប់តូច។
កងរាជអាវុធហត្ថ : ២អង្គភាព រួមមានខេត្តកណ្តាល៖ ជួញដូរ២ករណី ឃាត់ ៦នាក់ ចាប់យកថ្នាំញៀនប្រភេទice កញ្ចប់តូច, ខេត្តព្រះវិហារ ៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ចាប់យកថ្នាំញៀនប្រភេទ ice ១,២០ក្រាម ៕
ប្រភព៖ https://kohsantepheapdaily.com.kh/