ខឹងគ្នាតាំងពីតូច លុះជួបដោយចៃដន្យបើកឆាកប្រយុទ្ធ
រាជធានីភ្នំពេញ ៖ យុវជនម្នាក់មានគំនុំជាមួយនឹងយុវជនម្នាក់ទៀតតាំងពីតូច រហូតដល់ពេលជួបគ្នាដោយចៃដន្យសង្ស័យផ្ទុះកំហឹង ក៏វាយតប់គ្នា បណ្តាលឱ្យផ្អើលពេញរង្វង់មូលនាងមច្ឆា ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ តាមបណ្តោយផ្លូបេតុងOCIC នៅចំណុចរង្វង់មូលនាងមច្ឆា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

តាមប្រភពព័ត៌មានពីភាគីខាងយុវជនឈ្មោះនី ភេទប្រុស អាយុប្រហែល២៣ទៅ២៤ឆ្នាំ ស្នាក់នៅម្តុំគីឡូលេខ៧ សង្កាត់ច្រាំងចំរះ២ ខណ្ឌឬស្សីកែវ បានអោយដឹងថា មុនពេលកើតហេតុ គាត់កំពុងតែអង្គុយផឹកស៊ីជាមួយមិត្តភក្តិចំនួន២ទៅ៣នាក់ ស្រាប់តែលេចមុខយុវជនម្នាក់ឈ្មោះយ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ដែលត្រូវជាមិត្តភក្តិនឹងគ្នាតាំងពីតូចខឹងរឿងរ៉ាវជាច្រើនក៏សងសឹកដោយស្ទុះមកវាយគាត់ចំនួន២ទៅ៣ដៃបង្កអោយមានការភ្ញាក់ផ្អើលទៅសមត្ថកិច្ចអន្តរាគមន៍នៃសង្នការរាជធានីភ្នំពេញនឹងកម្លាំងសន្តិសុខOCICធ្វើការឃាត់ខ្លួនទាំងសងខាងយកទៅសួរនាំនៅយកទៅប៉ុស្តិ៍ដើម្បីរកខុសត្រូវថាអ្នកណាជាអ្នកវាយមុន និងអ្នកណាជាអ្នករងគ្រោះ ហើយអ្នកណាជាជនបង្ក ។
លុះសមត្ថកិច្ចសួរនាំទៅ ទើបជនសង្ស័យនិយាយថា ខ្លួនពិតជាបានវាយប្រាកដមែន ដោយសារតែខឹងរឿងគំនុំចាស់តែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ ខាងលើនេះជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងដើម្បីប្តឹងជនបង្កអោយសមត្ថកិច្ចធ្វើទៅតាមនិតិវិធី ៕
អត្ថបទ៖ https://kohsantepheapdaily.com.kh/