​បង្ក្រាប​មុខសញ្ញា​ជួញដូរ​ និង​ប្រេីប្រាស់​ដោយ​ខុសច្បាប់​​នូវ​សារធាតុ​ញៀន​​ដោយ​ឃាត់ខ្លួន​​ជនសង្ស័យ​បាន​​ចំនួន​០២នាក់

ក្រុងដូនកែវ​៖​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៣​ ខែ​កក្កដា​ ឆ្នាំ​២០២០​ វេលាម៉ោង​១៤​និង​១០នាទី​ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដឹកនាំ​បញ្ជា​ដោយ​លោក​វរសេនីយ៍ឯក​ មឿង​ សារុន​ ប្រធាន​ការិយាល័យ​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​​ សហការ​ជាមួយ​​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងដូនកែវ​​ ដឹកនាំ​បញ្ជា​ដោយ​លោក​វរសេនីយ៍ឯក​ ឥន្ទ​ មណ្ឌល​ អធិការ​នគរបាល​ក្រុង បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​ និង​ប្រេីប្រាស់​ដោយ​ខុសច្បាប់​​នូវ​សារធាតុ​ញៀន​​មួយ​ករណី​ ស្ថិតនៅ​​ភូមិ​ត្រពាំងល័ក្ខ​ សង្កាត់​បារាយណ៍​​ ក្រុងដូនកែវ​ ខេត្តតាកែវ​​។ ដោយ​ឃាត់ខ្លួន​​ជនសង្ស័យ​បាន​​ចំនួន​០២នាក់​៖​
១.​​ ឈ្មោះ​ ឆេង​ ណារិទ្ធ​ ហៅ​រិទ្ធ​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ មុខរបរ​មិនពិត​ប្រាកដ​ ស្នាក់នៅ​ភូមិ​ត្រពាំងល័ក្ខ​​ សង្កាត់​បារាយណ៍​​ ក្រុងដូនកែវ​ ខេត្តតាកែវ​។
២.​ ឈ្មោះ​ សួ​ វណ្ណតេង​១​ ភេទ​ប្រុស​ អាយុ​២៤ឆ្នាំ​ មុខរបរ​មិនពិត​ប្រាកដ​ ស្នាក់នៅ​ភូមិ​ព្រិច​ សង្កាត់​រកាក្រៅ​ ក្រុងដូនកែវ​ ខេត្តតាកែវ​។

ដកហូត​វត្ថុតាង​​បាន​ម្សៅ​ក្រាម​ពណ៌ស​ថ្លា​​ចំនួន​០១កញ្ចប់​​ ម៉ូតូ​​ចំនួន​០៤គ្រឿង​ ម៉ាក​សង់ឌ្រីម​​C125 ចំនួន​៣គ្រឿង​ និង​គុបជ្រុងC50​ចំនួន​១គ្រឿង។ ​បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​កសាង​​​សំណុំរឿង​តាម​នីតិវិធី​ និង​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​ដែល​នៅ​សេសសល់​ ដើម្បី​យកមក​ផ្ដន្ទាទោស​តាម​ច្បាប់​៕