បញ្ហាគ្រឿងញៀននៅផ្លូវរទះភ្លើង សមត្ថកិច្ចពាក់ព័ន្ធកំពុងរុញដាក់គ្នា
រាជធានីភ្ន្ំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងសមត្ថកិច្ចបានកំពុងរុញដាក់គ្នា ចំពោះការបង្ក្រាបបទល្មើសគ្រឿងញៀននៅផ្លូរទះភ្លើង។ ការបញ្ជាក់របស់សម្តេចស ខេង បន្ទាប់ពីសាធារណៈជនរិះគន់ថា សមត្ថកិច្ចគ្មានចំណាត់ការបង្ក្រាបបទល្មើសចែកចាយគ្រឿងញៀននៅផ្លូវរទះភ្លើង ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ អ.ជ.ប.គ.ញ. និងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ ឆ្នាំ២០១៩ នារសៀលថ្ងៃទី១៧ ខែមីនា នៅទីស្តីការក្រសួង សម្តេច ស ខេង បានបញ្ជាក់បញ្ហាគ្រឿង ញៀន នៅផ្លូវរទះភ្លើងសមត្ថកិច្ចបានរុញច្រានដាក់គ្នា តែសម្តេចបានដា ក់ទៅខាងជំនាញរួចហើយ។
ជាមួយគ្នានោះ ដែលសម្តេចស ខេង ក៏បានស្នើឲ្យមានការសហការគ្នារវាងភាព ពាក់ព័ន្ធក្នុងការទប់ស្កាត់បញ្ហាគ្រឿង ក្នុងនោះ មាននគបាលយុត្តិធម៌ ស្ថាប័នតុលាការ និងប្រជាពលរដ្ឋ។ ព្រោះថា បើភាគីណាមួយមិនសហការគ្នានោះបង្ហាញគ្រឿងនេះ មិនអាចបង្ក្រាប និងលុបបំបាត់បាននោះទេ ។

អត្ថបទ៖ https://kohsantepheapdaily.com.kh/