​ផ្ទុះជម្លោះ​រឿង​​ឈប់​គោ​យន្ត​ទើស​ផ្លូវ​ ម្នាក់ជាប់ខ្នោះ ម្នាក់​ដេកពេទ្យ​

ខេត្តកំពង់ធំ ៖ ​បុរស​​​ម្នាក់​សង្ស័យ​ខឹង​បុរសម្នាក់ទៀត​​ទុក​គោ​យន្ត​កន្ត្រៃ​តាម​ផ្លូវ ​​ធ្វើ​​ឱ្យ​ទើស​​ផ្លូវ​គោ​យន្ត​​របស់ខ្លួន​​បើក​ដឹកស្រូវ​មិនកើត ​បង្ក​ឱ្យ​មានទំនាស់​ពាក្យសម្តីគ្នា ហើយជនសង្ស័យ​៏​បានទាញដែកសំពងក្បាលជនរងគ្រោះ បណ្តាល​ឱ្យ​រង​របួសបែកក្បាល ចំណែកជនសង្ស័យ​ត្រូវសមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ។

ហេតុ​ការ​​ណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​១៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០២០ នៅ​ចំណុច​ទួល​ខ្វាវ​ ស្ថិត​ក្នុងភូមិ​ជី​មាឃ ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ​ ។

ជន​ស​ង្ស​័យ​ឈ្មោះ​ ទ្រឿ​ន ភ័ព្វ ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ​ នៅ​ភូមិ​ចំបក់​ជ្រុំ ឃុំ​ប្រាសាទ ស្រុក​ស​ន្ទុ​ក បាន​ធ្វើ​សកម្មភាព​យក​ដែកថ្នាំងអំពៅ​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ រ៉ា​យ រើ​ន ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ នៅ​ភូមិ​ទួ​ល​ចាន់ ឃុំ​តាំងក្រសាំង ស្រុក​ស​ន្ទុ​ក ​បណ្តាល​ឱ្យ​បែកក្បាល​ខាងក្រោយ បន្ទាប់​ពី​មានការ​ទាស់​ពាក្យ​សម្តី​គ្នា​ជាមួយនឹង​ជនសង្ស័យ​រឿង​ឈប់​គោ​យន្ត​លើ​ផ្លូវ ​។ បន្ទាប់ពី​​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ដឹក​​យក​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខ​ភាព​​តាំងក្រសាំង​ដេរ​មុខរបួស​អស់​ជា​ច្រើ​នថ្នេរ​។

ក្រោយពេលកើតហេតុ ​កំលាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​​កន្លែង​កើតហេតុ​ធ្វើការ​ស្រាវជ្រាវ​និង​ឃាត់​ខ្លួ​ុ​ន​ជនសង្ស័យ​ខាងលើ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​កដើម្បី​ក​សាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ​៕

អត្ថបទ៖  https://kohsantepheapdaily.com.kh/

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online