​យុវជនឈ្មោះផ្កាយ តារា TikTok បាន ស្លាប់ហេីយ ខណៈយុវតី២នាក់ទៀតរបួស

ភ្នំពេញ: បន្ទាប់ពីពួកគេជិះម៉ូតូឌ្រីមមួយគ្រឿងឌុបគ្នា បោះពួយយ៉ាងលឿន ទាំងភ័យស្លន់ស្លោ បានបំពាន(ស្តុប)ភ្លើងសញ្ញាចរាចរណ៍ ក៏ជ្រុលទៅបុកចំពីចំហៀងខាងស្ដាំរថយន្ត Highlander មួយគ្រឿង​ពេញទំហឹង ខណ:មានរថយន្ត Morning មិនចាំស្លាកលេខ កំពុងបើកដេញតាមពីក្រោយ នេះបេីតាមការឲ្យដឹងបឋមគឺ​សង្ស័យមានជម្លោះជាមួយគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០:០៥នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ ត្រង់ចំណុចស្តុបកងរាជអាវុធហត្ថ តាមបណ្ដោយផ្លូវ២៨៩ កែងផ្លូវ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។

បន្ទាប់ពីឃេីញសភាពបែបនេះ​ រថយន្តដែលបើកដេញតាមពីក្រោយម៉ូតូខាងលើ បានបើកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ភ្លាមៗតែម្ដង។

ក្រោយកើតហេតុ ក៏មានរថយន្តរបស់គ្លីនិកឯកជនសម្ភពពន្លឺ បានមកដឹកយកជនរងគ្រោះ យកទៅមន្ទីរពេទ្យផងដែរ តែប៉ុន្មានម៉ោងមុននេះ​ យុវជនម្ចាស់ម៉ូតូត្រូវបានស្គាល់អត្តសញ្ញាណហេីយ​ មានឈ្មោះ​ ចាន់ សម្បត្តិ រតនផ្កាយ ដែលជាតារាល្បីក្នុង TikTok មួយរូបផងដែរ​ តែដោយស្ថានភាពរបួសធ្ងន់ធ្ងរខ្លាំងពេក ផ្កាយបានទទួលមរណៈភាពហេីយ​ ។ រីឯរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន និងជំនាញ ចុះមកធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំធ្វើការដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់៕

Source:បង ម៉េង អ្នកសារព័ត៌មាន