វៀតណាមសុំសហការជាមួយសមត្ថកិច្ចកម្ពុជា ជួយចាប់ចោរប្លន់ម្នាក់នេះ
ខេត្តស្វាយរៀង ៖ សមត្ថកិច្ចវៀតណាម បានសុំសហការជាមួយសមត្ថកិច្ចកម្ពុជា និងបានប្រកាសស្វែងរកចាប់ខ្លួនឃាតករជាជនជាតិវៀតណាមម្នាក់ ដែលបាញ់សម្លាប់មនុស្ស៥នាក់ នៅស្រុកគួជីទី ក្រុងហូជីមិញប្រទេសវៀតណាម ។ នេះតាមយោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានបង្ហោះ Facebook ជាសាធារណៈនៅថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២០ ។

យោងកងរាជអាវុធហត្ថខេត្តស្វាយរៀង សូមជូនដំណឹងដល់កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់និងមន្ត្រីរាជការនិងប្រជាពលរដ្ឋ ដែលរស់នៅតាមខេត្តជាប់បន្ទាត់ព្រំដែន (កម្ពុជា-វៀតណាម) ឲ្យបានដឹងថា មានជនសង្ស័យឈ្មោះឡេ វិកទីង ហៅទុងឃី ភេទប្រុស អាយុ៣៣ឆ្នាំកំពស់១,៦៦ម៉ែត្រ ជនជាតិវៀតណាម បានប្រព្រឹត្តបទល្មើសឧក្រិដ្ឋសម្លាប់មនុស្សអស់ចំនួន៥នាក់ កាលពីថ្ងៃទី២៩ មករា ឆ្នាំ២០២០ នៅស្រុកគួជីទីក្រុងហូជីមិញ ប្រទេសវៀតណា មហើយរត់គេចខ្លួនបាត់ ។
ដូច្នេះ សូមបងប្អូនដែលរស់នៅតាមបណ្តាខេត្ត ដែលជាប់ព្រំដែនកម្ពុជា-វៀតណាម មានការប្រុងប្រយ័ត្ននិងសហការជាមួយសមត្តកិច្ចគ្រប់ជាន់ថ្នាក់នៅមូលដ្ឋានជាបន្ទាន់ក្រែងជនសង្ស័យដ៏សាហាវរូបនេះឆ្លៀតឱកាសរត់មកជ្រកកោណសំងំលាក់ខ្លួនក្នុងទឹកដីប្រទេសកម្ពុជា ដើម្បីសហការផ្តល់ព័ត៌មានបន្ទាន់ អាចទូរស័ព្ទមកលេខ០៩៧ ៩៨៨៩ ២៧២ ។





អត្ថបទ៖ https://kohsantepheapdaily.com.kh/