​អង្គភាពសុីម៉ាក់ ចុះ​ប្រមូល​គ្រាប់​យុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះសល់ពី​សម័យ​សង្គ្រាម​ស្ថិតក្នុង​តំបន់​​ភូមិសាស្រ្តខេត្តតាកែវ​

ខេត្តតាកែវ​៖​ នៅ​ថៃ្ង​សុក្រ​ ១១កើត​ ខែស្រាពណ៍​ ឆ្នាំជូត​ ទោសក័​ ពុទ្ធសករាជ​២៥៦៤​ ត្រូវនឹងថ្ងៃទី​៣១​ ខែកក្កដា​ ឆ្នាំ២០២០​ កម្លាំង​ជំនាញ​ការិយាល័យ​អាវុធ​ជាតិផ្ទុះ​ សហការជាមួយកម្លាំងជំនាញ​នៃ​អធិការដ្ឋាន​ និងកម្លាំងប៉ុស្តិ៍​នគរបាល​រដ្ឋបាល​នៃ​អធិការដ្ឋាន​នគរបាល​​គ្រប់​ក្រុង​/ស្រុក​ បាន​ចុះ​ប្រមូល​គ្រាប់​យុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះសល់ពី​សម័យ​សង្គ្រាម​ស្ថិតក្នុង​តំបន់​​ភូមិសាស្រ្តខេត្តតាកែវ​ ។ ដែល​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​ ហើយ​ក៏​បានរាយការណ៍​ជូន​សមត្ថកិច្ច​មានចំនួន២០គ្រាប់​ ក្នុងនោះមាន០២​ គឺជា​ប្រភេទសំបកគ្រាប់ផ្លោង​១៥៥មម​ ចំនួន០២គ្រាប់​ ដែល​លោកតា មៀច គេន​ និងលោកតា​ សួន សុំ​យកមក​ធ្វេី​ជា​ទ្រនាប់​ដំដែក​ នៅភូមិតាហៀន ឃុំព្រៃយុថ្កា ស្រុកកោះអណ្តែត​។
ប្រភេទ​នឹង​​ចំនួន​គ្រាប់​ដែល​បាន​រកឃើញ​មាន​៖
-​ ប្រភេទ​ ១០៥មម​ ចំនួន០៣គ្រាប់
-​ ប្រភេទ​ ៨២មម​ ចំនួន០១គ្រាប់
-​ ប្រភេទ​ ៨១មម​ ចំនួន០១គ្រាប់
-​ ប្រភេទ​ ៦០មម​ ចំនួន០៤គ្រាប់
-​ ប្រភេទ​ DK៧៥មម​ ចំនួន០៣គ្រាប់
-​ ប្រភេទ​ គ្រាប់បែកដៃ​ ចំនួន០៦គ្រាប់
គ្រាប់​ដែល​បាន​រកឃើញ​ទាំងអស់ខាងលើ​ កម្លាំងជំនាញ​បាន​ប្រគល់​ជូន​ឲ្យ​អង្គភាពសុីម៉ាក់​ ដើម្បីយកទៅកម្ទេច​​រួចហើយ​ផងដែរ​៕